ត្រីរាជមួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ត្រូវបានលែងក្នុងទន្លេធម្មជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រីរាជមួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ត្រូវបានលែងក្នុងទន្លេធម្មជាតិ

ត្រីរាជមួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ត្រូវបានលែងក្នុងទន្លេធម្មជាតិ

ភ្នំពេញ៖ ត្រីរាជទម្ងន់ជិត១០០គីឡូក្រាម ដែលជាត្រីទឹកសាបដ៏កម្រត្រូវបានមន្រ្តីនៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម​លែងចូល​ទៅទន្លេធម្មជាតិវិញ។

Advertisement

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានដោះលែងត្រីរាជមួយក្បាលចូលទៅក្នុង​ទន្លេមេគង្គ​វិញ។ជាត្រីញី មានប្រវែង ២១៥សង់ទីម៉ែត្រ ទម្ងន់សរុប ៩៧គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូ​ដ៥០០ ។មច្ឆាដ៏កម្រនេះ ចាប់បាន​ដោយឧបករណ៍ម៉ាញ់នៅតាមដងទន្លេមេគង្គ ក្នុងភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយអ្នកនេសាទ ។អ្នក
នេសាទបានរាយការណ៍ប្រាប់មន្រ្តីជំនាញបន្ទាប់ពីនេសាទបាន។

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានទទួលព័ត៌មានពីប្រជានេសាទថា នេសាទបានត្រីរាជមួយក្បាល ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

សូមជម្រាបថា ត្រីរាជជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំ ៣ ប្រភេទ គឺបបែលយក្ស និងត្រីគល់រាំង។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ ត្រីរាជស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកា មានស្បែករលោង មានពុកមាត់ខ្លី០២គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន០៧ ព្រុយខ្លាញ់តូច ព្រុយគូថ​វែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅខាងក្រោម។

ត្រីរាជ ត្រូវបានកត់បញ្ចូលទៅក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះ​បញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន​ផ្សេងៗ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា