រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចូលរួមដាំផ្កាជើងគោ លម្អសងខាងផ្លូវជាតិលេខ៧នៅកំពង់ចាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចូលរួមដាំផ្កាជើងគោ លម្អសងខាងផ្លូវជាតិលេខ៧នៅកំពង់ចាម

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចូលរួមដាំផ្កាជើងគោ លម្អសងខាងផ្លូវជាតិលេខ៧នៅកំពង់ចាម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងលោកជំទាវ ឌិត នីតា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដាំដើមផ្កាជើងគោ លម្អអមសងខាងផ្លូវជាតិលេខ៧ ស្គន់-ក្រុងកំពង់ចាម ក្រោមយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ។

Advertisement

កាលពីខែកញ្ញាកន្លងទៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រារព្ធពិធីដាំដើមផ្កាជើងគោជានិមិត្តរូបចំនួន២០០ដើម លើផែនការ ១៥ ០០០ដើម ដែលត្រូវបានដាំដុះជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សោភណភាព នៅតាមបណ្តោយទ្រូងផ្លូវជាតិលេខ៧ និងលម្អសងខាងចិញ្ចើមផ្លូវ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានផ្តល់កូនឈើផ្កាជើងគោចំនួនទាំង ១៥ ០០០ដើម ដើម្បីគាំទ្រដល់គម្រោងលើកកម្ពស់សោភ័ណភាពផ្លូវជាតិលេខ៧ ឱ្យមានទេសភាពបៃតងស្រស់បំព្រង ព្រមទាំងបានអញ្ជើញចូលរួមដាំដើមផ្កាជើងគោជានិមិត្តរូបនាឱកាសនេះផងដែរ ។

គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាលើកកម្រិតផ្លូវជាតិលេខ៧ជា៤គន្លង ស្គន់-ក្រុងកំពង់ចាម គិតមកដល់ពេលនេះ គឺសម្រេចបានប្រមាណជាង៧០% ហើយ ដោយរំពឹងថា នឹងរួចរាល់នៅក្នុងឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា