រុស្ស៊ី ថា ដ្រូនអ៊ុយក្រែន៩១គ្រឿងហោះសំដៅមកផ្ទះរបស់លោកពូទីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា ដ្រូនអ៊ុយក្រែន៩១គ្រឿងហោះសំដៅមកផ្ទះរបស់លោកពូទីន

រុស្ស៊ី ថា ដ្រូនអ៊ុយក្រែន៩១គ្រឿងហោះសំដៅមកផ្ទះរបស់លោកពូទីន

មូស្គូ ៖ រុស្ស៊ី បានចោទប្រកាន់ កាលពីថ្ងៃចន្ទ ថា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន ៩១គ្រឿង បានហោះសំដៅទៅវាយប្រហារ ដល់គេហដ្ឋាន របស់លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ តែ អ៊ុយក្រែន ថា ជាការភូតកុហក ក្នុងគោលបំណងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាម។

Advertisement

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា អ៊ុយក្រែនបានបាញ់បញ្ជាដ្រូនចម្ងាយឆ្ងាយរាប់សិបគ្រឿងទាំងនេះ នៅផ្ទះរបស់លោក Putin ក្នុងតំបន់ Novgorod ចន្លោះពីល្ងាចថ្ងៃអាទិត្យ ដល់ព្រឹកថ្ងៃចន្ទ តែ យន្តហោះគ្មាមនុស្សបើកទាំងនោះ ត្រូវបានបាញ់ទម្លាក់។

លោក Lavrov បាននិយាយទៀតថា ការណ៍នេះ នាំឲ្យជំហរចរចារបស់រុស្ស៊ី នឹងត្រូវបានពិចារណាឡើងវិញ។ លោក Lavrov បានបញ្ជាក់ថា «មិនចាំបាច់បញ្ជាក់លម្អិត ឬ ផ្តល់ភស្តុតាង សម្រាប់ការអះអាងរបស់រុស្ស៊ីទេ»។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានហៅការអះអាង របស់រុស្ស៊ីថា “ជាការប្រឌិតពេញលេញ” ដែលត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យខូចដល់ដំណើរការសន្តិភាព។

ការចោទប្រកាន់របស់រុស្ស៊ី បានកើតមានឡើង អំឡុងដំណាក់កាលសំខាន់ ក្នុងដំណើរការសន្តិភាព។ អ៊ុយក្រែន និយាយថា ខ្លួនបានយល់ព្រម ៩០ ភាគរយ នៃផែនការសន្តិភាព ដែលព្រាងដោយសហរដ្ឋអាមេរិក រួមទាំង បញ្ហានៃការធានាសន្តិសុខ ក្រោយសង្គ្រាមផងដែរ។ ប៉ុន្តែ បញ្ហាទឹកដី នៅតែមិនទាន់ដោះស្រាយនៅឡើយ ហើយរុស្ស៊ីបានច្រានចោលផែនការ ដែលមិនឆ្លើយតបនឹងការទាមទារជាអតិបរមា របស់ខ្លួន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា