ប្រមុខ UN ៖ យើងចូលឆ្នាំថ្មី ពិភពលោកឈរនៅផ្លូវបំបែក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខ UN ៖ យើងចូលឆ្នាំថ្មី ពិភពលោកឈរនៅផ្លូវបំបែក

ប្រមុខ UN ៖ យើងចូលឆ្នាំថ្មី ពិភពលោកឈរនៅផ្លូវបំបែក

អ.ស.ប ៖ «នៅពេលយើងចូលឆ្នាំថ្មី ពិភពលោកឈរនៅផ្លូវបំបែក។ ភាពវឹកវរ និងភាពមិនច្បាស់លាស់ជុំវិញយើង ការបែកបាក់ អំពើហិង្សា បរាជ័យអាកាសធាតុ និង ការរំលោភជាប្រព័ន្ធ នៃច្បាប់អន្តរជាតិ» នេះគឺជាសាររបស់ប្រមុខ អង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃចន្ទ។

Advertisement

តាមរយៈសារ ជាវីដេអូ, លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានជំរុញឱ្យមេដឹកនាំពិភពលោក ផ្តោតលើមនុស្ស និង ភពផែនដី ដោយលោកបានពណ៌នាពិភពលោក ស្ថិតនៅក្នុងភាពវឹកវរ។

លោកបានបន្ថែមថា នៅឆ្នាំ២០២៦ ស្របពេលដែលមានសង្រ្គាមនៅអ៊ុយក្រែន និងកន្លែងផ្សេងៗទៀត មេដឹកនាំពិភពលោកត្រូវតែធ្វើការ ដើម្បីបន្ធូរបន្ថយការឈឺចាប់ របស់មនុស្ស និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

លោក Guterres បាននិយាយ ដោយរិះគន់អតុល្យភាពសកល រវាងការចំណាយយោធា និងហិរញ្ញប្បទានសម្រាប់ប្រទេសក្រីក្របំផុត។ លោកបាននិយាយថា ការចំណាយយោធាកើនឡើងជិត ១០ភាគរយ នៅឆ្នាំនេះ ពោលគឺកើនដល់ ២.៧ ទ្រីលានដុល្លារ ដែលស្មើនឹងចំនួនសរុប ១៣ដង នៃការចំណាយពិភពលោក លើជំនួយអភិវឌ្ឍន៍ និង ស្មើនឹងផលិតផលក្នុងស្រុកសរុប នៃ ទ្វីបអាហ្រ្វិកទាំងមូល។

លោក Guterres បានបន្ថែមថា សង្គ្រាមកំពុងផ្ទុះឡើង ក្នុងកម្រិតខ្លាំង មិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោក លើកទី២។ លោក Guterres ដែលនឹងកាន់តំណែងជាអគ្គលេខាធិការ ឆ្នាំចុងក្រោយ រូបនេះ បាននិយាយថា «នៅក្នុងឆ្នាំថ្មីនេះ ចូរយើងសម្រេចចិត្ត ដើម្បីទទួលបានអាទិភាពរបស់យើង។ ពិភពលោកដែលមានសុវត្ថិភាព ចាប់ផ្តើមដោយការវិនិយោគកាន់តែច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងការវិនិយោគតិចជាងបច្ចុប្បន្ន ទៅក្នុងសង្រ្គាម ហើយ សន្តិភាពត្រូវតែមាន!»៕

ប្រភព AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា