រុស្ស៊ី ថា ត្រៀមខ្លួនប្រយុទ្ធល្អដាច់គេលើលោក នៅឆ្នាំថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា ត្រៀមខ្លួនប្រយុទ្ធល្អដាច់គេលើលោក នៅឆ្នាំថ្មី

រុស្ស៊ី ថា ត្រៀមខ្លួនប្រយុទ្ធល្អដាច់គេលើលោក នៅឆ្នាំថ្មី

មូស្គូ ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានអះអាងថា កងទ័ពរបស់ប្រទេសមួយនេះ បានត្រៀមខ្លួនប្រយុទ្ធល្អបំផុត ប្រចាំពិភពលោក។

Advertisement

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov កាលពីថ្ងៃអង្គារ បានថ្លែងកោតសរសើរ កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសថា បានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធល្អបំផុត ក្នុងពិភពលោក។ ជាការថ្លែង តាមរយៈសារអបអរឆ្នាំថ្មី ផ្ញើទៅកាន់មន្ត្រីយោធា និងអតីតយុទ្ធជន ដោយសរសើរកងទ័ព ចំពោះវិជ្ជាជីវៈ និងវីរភាពរបស់ពួកគេ ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស ដែលកំពុងបន្ត របស់ទីក្រុងម៉ូស្គូ នៅអ៊ុយក្រែន។

បើតាមសារព័ត៌មាន Tass, រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី រូបនេះ បានអះអាងថា កាលពីឆ្នាំ២០២៥ រុស្ស៊ីបានបន្តពង្រឹងការត្រៀមខ្លួនប្រយុទ្ធ របស់កងកម្លាំងប្រដាប់អាវុធ ហើយការត្រៀមខ្លួនបានយ៉ាងល្អដាច់គេលើលោក នាឆ្នាំក្រោយនេះ បង្ហាញឱ្យឃើញថា រុស្ស៊ីអាចធានាបាននូវអធិបតេយ្យភាព របស់ប្រទេសជាតិ។

យ៉ាងណា ពុំមានសារព័ត៌មានណាមួយបញ្ជាក់លម្អិត ពីការត្រៀមខ្លួន តាមរបៀបណាខ្លះនោះទេ ខណៈដែលសង្គ្រាមបន្តមាន ជាមួយអ៊ុយក្រែន។

ការលើកឡើងនេះ ធ្វើឡើង ចំពេលដែលការចរចាសន្តិភាព ដឹកដោយអាមេរិក ហាក់នៅទ្រឹង ហើយស្ថានភាពកាន់តែតានតឹង ក្រោយពេលដែលរុស្ស៊ី អះអាងថា ដ្រូនអ៊ុយក្រែន រាប់សិបគ្រឿង ប៉នប៉ុងវាយប្រហារដល់ភូមិគ្រឹះរបស់ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីចុងសប្តាហ៍៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា