វៀតណាមក្លាយជាអ្នកផ្គត់ផ្គង់អាហារសមុទ្រធំបំផុតទី៣ របស់សិង្ហបុរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាមក្លាយជាអ្នកផ្គត់ផ្គង់អាហារសមុទ្រធំបំផុតទី៣ របស់សិង្ហបុរី

វៀតណាមក្លាយជាអ្នកផ្គត់ផ្គង់អាហារសមុទ្រធំបំផុតទី៣ របស់សិង្ហបុរី

ហាណូយ ៖ ប្រទេសវៀតណាមដែលមើលឃើញការនាំចេញអាហារសមុទ្រស្ទុះឡើងខ្លាំងទៅកាន់ប្រទេសសិង្ហបុរី ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេទីបី បន្ទាប់ពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៥ ។

Advertisement

ចំណាត់ថ្នាក់នេះ បានបង្ហាញពីការដើរតួនាទីកាន់តែសំខាន់ នៃអាហារសមុទ្រវៀតណាមនៅក្នុងប្រទេសសិង្ហបុរី ក៏ដូចជាតម្រូវការ និងទំនុកចិត្តខ្លាំងឡើងទៅលើគុណភាព និងម៉ាកយីហោនៃផលិតផលអាហារសមុទ្ររបស់វៀតណាម ។

បើតាមការលើកឡើងរបស់ប្រធានសមាគមឧស្សាហកម្មអាហារសមុទ្រសិង្ហបុរី លោក Kenneth Chia, ក្រុមហ៊ុនសិង្ហបុរីជាច្រើនចាត់ទុកវៀតណាមជាទីផ្សារប្រភពអាហារសមុទ្រដ៏សំខាន់ ខណៈក្រុមហ៊ុនវៀតណាមជាច្រើនបានបំពេញតម្រូវការរបស់ពួកគេយ៉ាងល្អ ។

យោងតាមទីប្រឹក្សាពាណិជ្ជកម្មវៀតណាម លោក Cao Xuan Thang, វៀតណាមគួរតែវិនិយោគបន្ថែមទៀតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កើតផលិតផលអាហារសមុទ្រ ដែលសមស្របទៅនឹងវិស័យភោជនីយដ្ឋាន និងសេវាកម្មម្ហូបអាហាររបស់សិង្ហបុរី ដែលផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មរវាងភាគីទាំងពីរ ។

គួរបញ្ជាក់ថា អាស៊ាននៅតែជាដៃគូសំខាន់ និងជាច្រកផ្លូវដឹកជញ្ជូនសកលសម្រាប់វៀតណាម ។ នៅក្នុងប្លុកនេះ សិង្ហបុរីបម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូន និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មអាហារសមុទ្រសកលដ៏សំខាន់ ។

ចំណែកទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសិង្ហបុរីបានឈានដល់ ២៧,៨ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៥នេះ កើនឡើង ២៥,៧ភាគរយ ជាកម្រិតកំពូលថ្មីមួយ ៕

ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា