ឥណ្ឌាអនុម័តកញ្ចប់ថវិកាជិត ៨,៨ ពាន់លានដុល្លារ ទិញអាវុធថ្មីៗពង្រឹងសមត្ថភាពកងទ័ព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌាអនុម័តកញ្ចប់ថវិកាជិត ៨,៨ ពាន់លានដុល្លារ ទិញអាវុធថ្មីៗពង្រឹងសមត្ថភាពកងទ័ព

ឥណ្ឌាអនុម័តកញ្ចប់ថវិកាជិត ៨,៨ ពាន់លានដុល្លារ ទិញអាវុធថ្មីៗពង្រឹងសមត្ថភាពកងទ័ព

ញូវដែលី ៖ រដ្ឋាភិបាលឥណ្ឌាបានអនុម័តលើគម្រោងទិញគ្រឿងសព្វាវុធការពារជាតិថ្មី ដែលមានតម្លៃប្រហែល ៨,៨ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃការជំរុញរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពងកងកម្លាំងប្រដាប់អាវុធ និងពង្រឹងការត្រៀមខ្លួនផ្នែកយោធា ។

Advertisement

ការអនុម័តនេះ នឹងគ្របដណ្តប់លើការបញ្ជាទិញសម្ភារៈយោធាជាច្រើនប្រភេទ សម្រាប់ផ្គត់ផ្គង់ដល់កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស ក្នុងនោះរួមមានកាំភ្លើងធំទំនើបៗ គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ប្រព័ន្ធរុករកយន្តហោះដ្រូន ឧបករណ៍ទំនាក់ទំនងកងទ័ពជើងទឹក និងមីស៊ីលបាញ់ចេញពីអាកាសជាដើម ។

បើតាមការលើកឡើងរបស់មន្ត្រីឥណ្ឌា, ផែនការចំណាយលើការបញ្ជាទិញសព្វាវុធដ៏ច្រើនសម្បើមនេះ ធ្វើឡើងមានគោលបំណងពន្លឿនការធ្វើទំនើបកម្មវិស័យយោធា កែលម្អសមត្ថភាពឃ្លាំមើល និងវាយប្រហារ ជាពិសេសកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់សព្វាវុធបរទេស ជំនួសដោយការជំរុញបច្ចេកវិទ្យាការពារជាតិក្នុងស្រុក ។

យោងតាមសារព័ត៌មាន Defense News, ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាបានក្លាយទៅជាប្រទេសដែលបញ្ជាទិញសព្វាវុធច្រើនជាងគេបំផុតរបស់ពិភពលោក ។

ក្រៅពីនោះ ឥណ្ឌាក៏មានគោលបំណងសំខាន់ផ្សេងទៀត គឺដើម្បីរារាំងឥទ្ធិពលយោធាចិននៅតាមឈូងសមុទ្រឥណ្ឌាផងដែរ ខណៈក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កងទ័ពជើងទឹកចិនបានដាក់ពង្រាយកាន់តែច្រើននៅទីនោះ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងតែងតែអះអាងថា ភាគច្រើនគឺសុទ្ធតែជាបេសកកម្មស្រាវជ្រាវវិទ្យាសាស្ត្រនៅបាតសមុទ្រប៉ុណ្ណោះ ៕

ប្រភព ៖ Reuters និង Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា