ប៉ូឡូញ ចាប់ដៃ កូរ៉េខាងត្បូង បោះទុន ៣,៨០០ លានដុល្លារ ផលិតមីស៊ីល ១ ម៉ឺនគ្រាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូឡូញ ចាប់ដៃ កូរ៉េខាងត្បូង បោះទុន ៣,៨០០ លានដុល្លារ ផលិតមីស៊ីល ១ ម៉ឺនគ្រាប់

ប៉ូឡូញ ចាប់ដៃ កូរ៉េខាងត្បូង បោះទុន ៣,៨០០ លានដុល្លារ ផលិតមីស៊ីល ១ ម៉ឺនគ្រាប់

សេអ៊ូល ៖ ប៉ូឡូញ និងកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣,៨០០ លានដុល្លារ ដើម្បីសហការគ្នាផលិតមីស៊ីលរយៈចម្ងាយមធ្យម បំពាក់ដោយប្រព័ន្ធនាំផ្លូវជាក់លាក់ ។

Advertisement

បើតាមប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ TVP World, មីស៊ីលរយៈចម្ងាយមធ្យមដែលក្រុមហ៊ុន Hanwha របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន WB Group របស់ប៉ូឡូញ ចាប់ដៃសហការគ្នាផលិតនោះមានឈ្មោះ CGR-080 ដោយគ្រោងនឹងផលិតឡើងនៅចន្លោះឆ្នាំ ២០៣០ និងឆ្នាំ ២០៣៣ ។

កិច្ចព្រមព្រៀងនេះ នឹងគ្របដណ្តប់លើការផលិតមីស៊ីលរយៈចម្ងាយមធ្យម CGR-080 ជាង ១ ម៉ឺនគ្រាប់ ដើម្បីបំពាក់លើប្រព័ន្ធបាញ់រ៉ុកែ្តត Homar-K របស់ប៉ូឡូញ ។ មីស៊ីល CGR-080 អាចមានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយពី ៣០ ទៅ ៨០គីឡូម៉ែត្រ ។

លោក Wladyslaw Kosiniak-Kamysz រដ្ឋមន្ត្រីការពារជាតិប៉ូឡូញនិយាយថា កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការពឹងផ្អែកលើខ្លួនឯងកាន់តែខ្លាំង នៅក្នុងវិស័យការពារជាតិ ។

នេះគឺជាកិច្ចព្រមព្រៀងការពារជាតិធំបំផុតទី៣ រវាងប៉ូឡូញ និងកូរ៉េខាងត្បូង ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។ ជាក់ស្តែង នៅក្រោមកិច្ចសន្យាដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០២២ និង២០២៤ ប៉ូឡូញបានបញ្ជាទិញប្រព័ន្ធបាញ់រ៉ុកែ្តត Homar-K ចំនួន ២៩០ គ្រឿង រួមជាមួយមីស៊ីលរយៈចម្ងាយមធ្យមមានប្រព័ន្ធនាំផ្លូវជាក់លាក់រាប់ពាន់គ្រាប់ ៕

ប្រភព ៖ TRT World ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា