អាមេរិក ពិចារណាបញ្ជូនកងទ័ពទៅការពារ អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ពិចារណាបញ្ជូនកងទ័ពទៅការពារ អ៊ុយក្រែន

អាមេរិក ពិចារណាបញ្ជូនកងទ័ពទៅការពារ អ៊ុយក្រែន

វ៉ាស៊ីងតោន ៖ សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីការពារ និងធានាសន្តិសុខដោយផ្ទាល់ ដល់ប្រទេសដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយរុស្ស៊ីមួយនេះ ។ នេះបើតាមទីភ្នាក់ងារ Reuters ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូនេះ ។

Advertisement

គម្រោងរបស់សហរដ្ឋអាមេរិកកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតី Donald Trump និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅរដ្ឋ Florida កាលពីថ្ងៃអាទិត្យ ។

លោក Zelenskiy និយាយថា រដ្ឋាភិបាលទីក្រុងកៀវបានពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនរួចអស់ហើយ អំពីវត្តមានកងទ័ពអាមេរិក ដើម្បីមកឈរជើងដោយផ្ទាល់ នៅក្នុងទឹកដីអ៊ុយក្រែន ដែលជាផ្នែកមួយ នៃការធានាសន្តិសុខ ។

លោកថា ការដាក់ពង្រាយទាហានអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន នឹងក្លាយជាការជំរុញសន្តិសុខដ៏សំខាន់ សម្រាប់ទីក្រុងកៀវ ស្របទៅតាមផែនការសន្តិភាព ២០ ចំណុចដែលដាក់ចេញដោយលោក ត្រាំ ។

ជាមួយគ្នានេះ លោក ត្រាំ ក៏បញ្ជាក់ដែរថា ផ្លូវឆ្ពោះទៅរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនជិតកើតមានឡើងហើយ ក្រោយកិច្ចព្រមព្រៀង ២០ ចំណុចដើម្បីបញ្ចប់ជម្លោះដណ្ដើមដែនដីនៅអឺរ៉ុបខាងកើតមួយនេះសម្រេចបាន ៩៥ ភាគរយ ។

បើតាមកាសែត Financial Times, កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនចំនួន ២០ ចំណុច ត្រូវបានលោក ត្រាំ ដាក់ចេញកាលពីខែវិច្ឆិកា ដោយស្នើដល់អ៊ុយក្រែនបន្ថយកម្លាំងទ័ពមិនឲ្យលើសពី ៦០ ម៉ឺននាក់, បោះបង់ចិត្តគំនិតចង់បានអាវុធទំនើបៗ និងលុបចោលបំណងប្រាថ្នាចូលរួមជាមួយអង្គការណាតូជាដើម ៕

ប្រភពពី Reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា