សារឆ្នាំថ្មី! លោក ពូទីន ជូនពររុស្សីឈ្នះសង្គ្រាមអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារឆ្នាំថ្មី! លោក ពូទីន ជូនពររុស្សីឈ្នះសង្គ្រាមអ៊ុយក្រែន

សារឆ្នាំថ្មី! លោក ពូទីន ជូនពររុស្សីឈ្នះសង្គ្រាមអ៊ុយក្រែន

មូស្គូ ៖ ក្នុងពេលថ្លែងសារអបអរឆ្នាំថ្មី ឆ្នាំសកល, លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានជូនពរឲ្យប្រទេសរុស្សី យកឈ្នះសង្គ្រាម លើប្រទេសអ៊ុយក្រែន។

Advertisement

លោក បានជំរុញឱ្យប្រជាជនជឿជាក់ ក្នុងសង្គ្រាម សម្រាប់ឆ្នាំទីបួន ដែលកំពុងដំណើរការ។ ថ្លែងទៅកាន់ទាហាន ដែលលោកហៅថា “វីរបុរស” លោក ពូទីន បាននិយាយថា «យើងជឿជាក់លើអ្នកទាំងអស់គ្នា និង ជឿលើជ័យជំនះរបស់យើង»។

វិមានក្រឹមឡាំង បាននិយាយ នៅសប្តាហ៍នេះថា ខ្លួននឹងពង្រឹងជំហរចរចាប៉ុនប៉ង បញ្ចប់សង្គ្រាម ជាថ្មី បន្ទាប់ពីបានចោទប្រកាន់ អ៊ុយក្រែន ថា បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក រាប់សិបគ្រឿង ទៅកាន់លំនៅដ្ឋាន មាត់បឹង មួយកន្លែង របស់លោកពូទីន ស្ថិតក្នុងតំបន់ Novgorod រវាងទីក្រុងមូស្គូ និង សាំងពេទឺប៊ឺគ។

ទីក្រុងមូស្គូ កាលពីថ្ងៃពុធ ក៏បានចេញផ្សាយវីដេអូ បង្ហាញពីយន្តហោះគ្មានមនុស្សបើក ដែលខ្លួនបានអះអាងថា ទីក្រុង Kyiv បានបញ្ជូនទៅ ប៉ុនប៉ុងកំណត់គោលដៅកម្ទេចលំនៅដ្ឋាន របស់មេដឹកនាំ ពូទីន។ រុស្ស៊ី ប្រកាសចាត់ទុក ថា ការវាយប្រហារភេរវកម្ម ប្រឆាំងនឹងលោក ពូទីន។

យ៉ាងណាមិញ អ៊ុយក្រែន បានឆ្លើយតបវិញថា រុស្ស៊ីប្រឌិតរឿងនេះឡើង ដើម្បីបំផ្លាញដំណើរការចរចាសន្តិភាព ដោយហៅថា ជាការកុហក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា