លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ ឆ្នាំ២០២៥ ជាឆ្នាំមួយដែលធ្វេីឱ្យយេីងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឱ្យឃេីញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ ឆ្នាំ២០២៥ ជាឆ្នាំមួយដែលធ្វេីឱ្យយេីងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឱ្យឃេីញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ ឆ្នាំ២០២៥ ជាឆ្នាំមួយដែលធ្វេីឱ្យយេីងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឱ្យឃេីញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមថា ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វេីឲ្យយេីងមិនអាចបំភ្លេចបានជាឆ្នាំដែលបានបង្ហាញឲ្យឃេីញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយេីង។ ជាឆ្នាំដែលជាលេីកដំបូងជាងរយៈពេល៤០ឆ្នាំដែលខ្មែររួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដេីម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។

Advertisement

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តថា សូមឲ្យយកការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹងខ្លួនឯងឲ្យបានខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ជួយជាតិយេីងតាមចំណេះរៀងៗខ្លួន ដេីម្បីឲ្យជាតិយេីង ប្រទេសយេីងបានខ្លាំងព្រោះយេីងមិនចង់ឲ្យកូនចៅយេីងជួបហេតុការណ៍ដូចយេីងក្នុងឆ្នាំ២០២៥នេះទៀតទេ។ 

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណជូនដល់វីរកងទ័ព វីរនគបាលជាតិនិងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានខិតខំការពារទឹកដីកម្ពុជាេយីងពីការឈ្លានពានដោយអង់អាចក្លាហាន បេីគ្មានពួកគាត់ក៏យេីងទាំងអស់គ្នាមិនបានឆ្លងឆ្នាំដោយសប្បាយរីករាយដែរ។ 

សូមឲ្យឆ្នាំ២០២៦ប្រទេសកម្ពុជាមានសុខសន្តិភាពឡេីងវិញ ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព វីរនគបាលជាតិ មានសុខសុវត្ថិភាពមានសុភមង្គល និងមានសុខភាពល្អទាំងអស់គ្នា៕

ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា