អ៊ុយក្រែន វាយប្រហារ រុស្ស៊ី ថ្ងៃឆ្លងឆ្នាំ ស្លាប់មនុស្ស ២៤ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន វាយប្រហារ រុស្ស៊ី ថ្ងៃឆ្លងឆ្នាំ ស្លាប់មនុស្ស ២៤ នាក់

អ៊ុយក្រែន វាយប្រហារ រុស្ស៊ី ថ្ងៃឆ្លងឆ្នាំ ស្លាប់មនុស្ស ២៤ នាក់

មូស្គូ ៖ មនុស្សចំនួន ២៤នាក់បានស្លាប់ និង ជាង៥០នាក់នាក់ផ្សេងទៀត រងរបួស អំឡុងការវាយប្រហារដោយយន្តហោះដ្រូន របស់អ៊ុយក្រែន លើហាងកាហ្វេ និងសណ្ឋាគារមួយកន្លែង នៅភូមិឆ្នេរសមុទ្រខ្មៅ ស្ថិតក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ី នៅថ្ងៃឆ្លងឆ្នាំថ្មី។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន RT ។

Advertisement

លោក Vladimir Saldo អភិបាលតំបន់ Kherson បានអះអាង តាមរយៈបណ្តាសង្គម Telegram នៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារបានកើតឡើងភ្លាមៗ មុនពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ បានធ្វើការអង្កេត ជាមុន។ ប្រភពបន្តថា យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿង បានហោះមកបុកចំកន្លែង ដែលមានមនុស្សកកកុញ បង្កឱ្យមានអគ្គីភ័យដ៏ធំមួយ ដែលបានឆេះ ពេញបរិវេណ។ យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ត្រូវបានគេរាយការណ៍ថា បានផ្ទុកសារធាតុផ្ទុះ។ លោក Saldo និយាយទៀតថា ក្នុងចំណោមអ្នកស្លាប់ ក៏មានកុមារម្នាក់ដែរ។

បើតាមសារព័ត៌មាន RT, តំបន់ Kherson រួមជាមួយ តំបន់ Zaporozhye , Donetsk និង Lugansk បានចូលរួមជាមួយប្រទេសរុស្ស៊ី នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ ជាលទ្ធផល នៃប្រជាមតិក្នុងស្រុក។

អភិបាលក្រុងមូស្គូ លោក Sergey Sobyanin ក៏បានចេញមុខអះអាងថា យ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនចំនួន ៩ គ្រឿង ក៏បានហោះសំដៅទៅលើរដ្ឋធានីរបស់រុស្ស៊ីមួយនេះដែរ ប៉ុន្តែ ត្រូវបានបាញ់ទម្លាក់ពេញមួយយប់។

ការវាយឆ្មក់​ចុងក្រោយបំផុតនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់ទីក្រុងគៀវ ទៅលើគេហដ្ឋានរបស់លោក ពូទីន ក្នុងតំបន់ Novgorod កាលពីថ្ងៃទី ២៨ និង ២៩ ខែធ្នូ នេះបើតាមសារព័ត៌មានរុស្ស៊ី មួយនេះដដែល៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា