សារឆ្នាំថ្មី! លោក ស៊ី អំពាវនាវម្តងទៀតឲ្យ ចិន និង តៃវ៉ាន់ បង្រួបបង្រួមគ្នាឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារឆ្នាំថ្មី! លោក ស៊ី អំពាវនាវម្តងទៀតឲ្យ ចិន និង តៃវ៉ាន់ បង្រួបបង្រួមគ្នាឡើងវិញ

សារឆ្នាំថ្មី! លោក ស៊ី អំពាវនាវម្តងទៀតឲ្យ ចិន និង តៃវ៉ាន់ បង្រួបបង្រួមគ្នាឡើងវិញ

ប៉េកាំង ៖ ថ្លែងសារស្វាគមន៍ឆ្នាំថ្មី ២០២៦ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នា ក៏ដូចជាគោលជំហររបស់លោក ដែលចង់ឱ្យមានការបង្រួបបង្រួមរវាងប្រទេសចិន និងកោះតៃវ៉ាន់ឡើងវិញ ។

Advertisement

នៅក្នុងសុន្ទរកថាសាទរឆ្នាំថ្មី ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋចិន កាលពីថ្ងៃពុធ លោកប្រធានាធិបតី ស៊ី បានលើកឡើងថា យើងទាំងពីរសុទ្ធតែជាជនជាតិចិននៃច្រកសមុទ្រតៃវ៉ាន់ ហើយបានចែករំលែកសាច់ឈាម និងញាតិសន្តានគ្នាទៅវិញទៅមក ដូច្នេះការបង្រួបបង្រួមជាតិមាតុភូមិ ជារឿងមិនបញ្ឈប់បាន ហើយវាជា “និន្នាការនៃសម័យកាល” ។

មេដឹកនាំចិនមានវ័យ៧២ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា សព្វថ្ងៃ ពិភពលោកកំពុងឆ្លងកាត់ទាំងការផ្លាស់ប្តូរ និងភាពចលាចល ហើយតំបន់មួយចំនួននៅតែជាប់គាំងនៅភ្លើងសង្គ្រាម ។

លោកប្រធានាធិបតី ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែឈរនៅខាងភាពត្រឹមត្រូវនៃសច្ចធម៌ប្រវត្តិសាស្ត្រ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសនានា ក្នុងគោលបំណងជំរុញឱ្យមានសន្តិភាព និងការអភិវឌ្ឍពិភពលោក ។

សុន្ទរកថាសាទរឆ្នាំថ្មីរបស់លោកប្រធានាធិបតី ស៊ី ធ្វើឡើងបន្ទាប់ពីយោធាចិនបានប្រកាសបញ្ចប់សមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំព័ទ្ធជុំវិញកោះតៃវ៉ាន់ដោយជោគជ័យ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។

យោងតាមសារព័ត៌មាន NHK, យោធាចិនបានអះអាងច្បាស់ៗថា ល្បែងសង្គ្រាមខ្នាតធំនេះ គឺជាសារព្រមានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” និងកងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ ។

ចិនតែងតែទាមទារចង់បានកោះនេះ ជាផ្នែកមួយនៃទឹកដីអធិបតេយ្យរបស់ប្រទេសខ្លួន ហើយមិនដែលគិតបោះបង់ចោលនូវជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីចូលកាន់កាប់កោះនេះឡើយ ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា