បារម្ភខ្លាំងពីអនាគតយុវជន វៀតណាម រឹតបន្តឹងច្បាប់ផាកអ្នកជក់បារីអេឡិចត្រូនិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារម្ភខ្លាំងពីអនាគតយុវជន វៀតណាម រឹតបន្តឹងច្បាប់ផាកអ្នកជក់បារីអេឡិចត្រូនិក

បារម្ភខ្លាំងពីអនាគតយុវជន វៀតណាម រឹតបន្តឹងច្បាប់ផាកអ្នកជក់បារីអេឡិចត្រូនិក

ហាណូយ ៖ ក្នុងគោលបំណងការពារសុខភាព និងអាយុជីវិតប្រជាជនខ្លួន រដ្ឋាភិបាលវៀតណាមបានដាក់ចេញយុទ្ធសាស្រ្តរឹតបន្តឹងខ្លាំងឡើង ទៅលើការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ដោយផាកពិន័យជាប្រាក់ប្រហែល ៤០០ដុល្លារ ចំពោះបុគ្គលទាំងឡាយណា ដែលអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់សម្ភារៈល្មើសច្បាប់នេះ ក្នុងបរិវេណទីតាំងរបស់ពួកគេ ។

Advertisement

វិធានការនេះ នាំឱ្យវៀតណាមក្លាយជាប្រទេសទី៦ នៅអាស៊ីអាគ្នេយ៍ និងជាប្រទេសទី៤៣ នៅទូទាំងពិភពលោក ដែលហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ ។

យោងតាមអនុក្រឹត្យលេខ ៣៧១ ដែលទើបប្រកាសថ្មីនេះ រាល់អ្នកប្រើប្រាស់បារីអេឡិចត្រូនិក ឬផលិតផលថ្នាំជក់គ្រប់ប្រភេទ ចាប់ពីពេលនេះ នឹងត្រូវប្រឈមការផាកពិន័យជាប្រាក់ចាប់ពី ១២០ ទៅ ២០០ដុល្លារ ហើយអាជ្ញាធរក៏មានសិទ្ធិដកហូត និងបំផ្លាញផលិតផលល្មើសទាំងនោះចោលផងដែរ ។

បើតាមសារព័ត៌មាន The straits times, សម្រាប់បុគ្គលទាំងឡាយណា ដែលត្រូវអាជ្ញាធររកឃើញថា បានបើកដៃឱ្យអ្នកដទៃប្រើប្រាស់បារីអេឡិចត្រនិក ឬផលិតផលថ្នាំជក់ នៅទីតាំងដែលស្ថិតក្រោមកម្មសិទ្ធិ ឬការគ្រប់គ្រងរបស់ពួកគេ នឹងត្រូវប្រឈមការផាកពិន័យជាប្រាក់ចាប់ពី ២០០ ទៅ ៤០០ ដុល្លារ ។

ចំណែកហាងទាំងឡាយណា ដែលហ៊ានបំពានអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់បារីអេឡិចត្រនិក ឬផលិតផលថ្នាំជក់ក្នុងបរិវេណរបស់ពួកគេ នឹងត្រូវប្រឈមការផាកពិន័យខ្ពស់ទ្វេដងរហូតដល់ ៨០០ដុល្លារ ។

យោងតាមសារព័ត៌មាន VNExpress, ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសវៀតណាម ជាពិសេសពេញនិយមខ្លាំង ក្នុងចំណោមប្រជាជនវ័យជំទង់ ។

ចាប់ពីឆ្នាំ២០១៥ដល់២០២០ អត្រានៃការប្រើប្រាស់បារីអេឡិចត្រូនិក ក្នុងចំណោមមនុស្សមានវ័យចាប់ពី១៥ឆ្នាំឡើងទៅ បានកើនឡើងពី០,២%ដល់៣,៦% ។ ក្នុងចំណោមសិស្សមានអាយុចាប់ពី ១៣ដល់១៧ឆ្នាំ អត្រានេះបានកើនឡើងពី ២,៦% ក្នុងឆ្នាំ ២០១៩ ដល់ ៨,១% ក្នុងឆ្នាំ២០២៣ ។

ជាការឆ្លើយតប ក្រសួងសុខាភិបាលវៀតណាមបានព្រមានថា ការប្រើប្រាស់សម្ភារៈទាំងនេះ កំពុងក្លាយហានិភ័យប៉ះពាល់ដល់សុខភាពសាធារណៈ ជាពិសេសសម្រាប់យុវជន ដែលជាសសរទ្រូងប្រទេសជាតិ ។

តូយ៉ាង កាលពី២ឆ្នាំមុន មនុស្ស ១,២២៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក៏ព្រោះតែការពុល ឬមានជំងឺពាក់ព័ន្ធនឹងបារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ ដោយសារសារធាតុរាវសម្រាប់បារីអេឡិចត្រូនិក មានផ្ទុកថ្នាំ ៕

ប្រភព ៖ The straits times និង VNExpress ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា