តារាហូលីវូដ Angelina Jolie ចុះលើកទឹកចិត្តជនភៀសខ្លួនហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាហូលីវូដ Angelina Jolie ចុះលើកទឹកចិត្តជនភៀសខ្លួនហ្គាហ្សា

តារាហូលីវូដ Angelina Jolie ចុះលើកទឹកចិត្តជនភៀសខ្លួនហ្គាហ្សា

ហ្គាហ្សា ៖ តារាភាពយន្តហូលីវូដ Angelina Jolie បានទៅកាន់ច្រកឆ្លងកាត់ព្រំដែន Rafah នៅខាងប្រទេសអេហ្ស៊ីប នាថ្ងៃសុក្រ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចមនុស្សធម៌ និងលើកទឹកចិត្តដល់ជនភៀសខ្លួនហ្គាហ្សា ។

Advertisement

តាមរយៈដំណើរទស្សនកិច្ចនេះ តារាសម្តែងលំដាប់ពិភពលោកអាមេរិករូបនេះ មានបំណងចុះពិនិត្យមើលស្ថានភាពរបស់ជនជាតិប៉ាឡេស្ទីន ដែលរងរបួសដោយសារសង្គ្រាមហ្គាហ្សា និងវាយតម្លៃកិច្ចប្រឹងប្រែងផ្តល់ជំនួយ
ដល់ដែនដីមួយនេះ ។

អ្នកនាង Angelina Jolie ត្រូវបានអមដំណើរដោយតំណាងក្រសួងការបរទេសអាមេរិក ព្រមទាំងអភិបាលតំបន់ Northern Sinai និងរដ្ឋមន្ត្រីអន្តោប្រវេសន៍អេហ្ស៊ីប ដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងមនុស្សធម៌អន្តរជាតិ និងគាំទ្រកិច្ចប្រឹងប្រែងផ្ដល់ជំនួយរបស់អាមេរិក-អេហ្ស៊ីប ។

បច្ចុប្បន្ន ប្រជាជនហ្គាហ្សាកំពុងប្រឈមនឹងស្ថានភាពមហន្តរាយ ដោយសារសង្គ្រាមរយៈពេល ២ឆ្នាំរបស់អ៊ីស្រាអែលនៅតំបន់នេះ ដែលបណ្តាលឲ្យមនុស្សជាង ៧០.០០០នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល ក៏ដូចជាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផងដែរ ។ អេហ្ស៊ីបបានទទួលយកជនភៀសខ្លួនជាច្រើនពីតំបន់ហ្គាហ្សា តាមរយៈច្រកឆ្លងកាត់ Rafah ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា