អ៊ុយក្រែនពង្រាយប្រព័ន្ធការពារដែនអាកាស ២ គ្រឿងទៀត ខណៈសង្គ្រាមរុស្ស៊ីកាន់តែឡើងកំដៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែនពង្រាយប្រព័ន្ធការពារដែនអាកាស ២ គ្រឿងទៀត ខណៈសង្គ្រាមរុស្ស៊ីកាន់តែឡើងកំដៅ

អ៊ុយក្រែនពង្រាយប្រព័ន្ធការពារដែនអាកាស ២ គ្រឿងទៀត ខណៈសង្គ្រាមរុស្ស៊ីកាន់តែឡើងកំដៅ

កៀវ ៖ ក្រសួងការពារជាតិអ៊ុយក្រែនបានរាយការណ៍ថា ប្រព័ន្ធការពារមីស៊ីលបាញ់ពីដីទៅអាកាស Patriot ផលិតដោយអាមេរិកចំនួន ២ គ្រឿងថែមទៀត ត្រូវបានដាក់ឱ្យបំពេញកាតព្វកិច្ចប្រយុទ្ធ ដើម្បីការពារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពីការវាយប្រហាររបស់រុស្ស៊ី ។

Advertisement

ការដាក់ពង្រាយនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងការពារជាតិ ដែលបានចុះហត្ថលេខាជាមួអាល្លឺម៉ង់នៅថ្ងៃទី១៧ ខែធ្នូ ដែលមានតម្លៃ ១.៤ ពាន់លានដុល្លារ រួមទាំងការគាំទ្ររយៈពេលវែង និងគ្រឿងបន្លាស់សម្រាប់ប្រព័ន្ធ Patriot របស់អ៊ុយក្រែន ។

Patriot គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើបបំផុតមួយរបស់ពិភពលោក ដែលមានសមត្ថភាពស្ទាក់ចាប់យន្តហោះចម្បាំង មីស៊ីលនាំផ្លូវ មីស៊ីលផ្លោង និងមីស៊ីលល្បឿនលឿនជាងសំឡេង ។
Patriot មានបំពាក់ដោយប្រព័ន្ធរ៉ាដា ស្ថានីយគ្រប់គ្រង ម៉ាស៊ីនភ្លើង ស្ថានីយបាញ់ និងយានគាំទ្រមួយចំនួនទៀត ហើយប្រព័ន្ធអាវុធនេះ មានសមត្ថភាពផ្សេងគ្នាៗ អាស្រ័យទៅលើប្រភេទនៃមីស៊ីលស្ទាក់ចាប់ដែលត្រូវបានប្រើ ។

តួយ៉ាង មីស៊ីលស្ទាក់ចាប់ PAC-2 បាញ់បានចម្ងាយលើស ១០០គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩គីឡូម៉ែត្រ ។ Patriot មានតម្លៃជាង ១ពាន់លានដុល្លារ ក្នុងនោះ ៤០០លានដុល្លារសម្រាប់ប្រព័ន្ធ និង៦៩០លានដុល្លារសម្រាប់មីស៊ីល ដោយក្នុងមួយគ្រាប់មានតម្លៃជាង ៤លានដុល្លារ ។

បើតាមការអះអាងរបស់មន្ត្រីអ៊ុយក្រែន, ប្រព័ន្ធ Patriot បានបាញ់ទម្លាក់អាវុធទំនើបៗមួយចំនួនរបស់រុស្ស៊ីដោយជោគជ័យ រួមមានទាំងមីស៊ីលបិសាច Kinzhal និង Zircon ដែលអាចហោះក្នុងល្បឿនរហូតដល់ ១៦,០០០គីឡូម៉ែត្រក្នុងមួយម៉ោង និង១១,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ក្រៅពីប្រព័ន្ធ Patriots អ៊ុយក្រែនក៏នៅមានប្រព័ន្ធការពារដែនអាកាសក្នុងដៃផ្សេងទៀតផងដែរ មានដូចជាប្រព័ន្ធ IRIS-T, NASAMS និង SAMP/T ដើម្បីស្ទាក់ចាប់មីស៊ីលនាំផ្លូវ និងមីស៊ីលផ្លោង ខណៈដែលប្រព័ន្ធ Gepard និង Skynex ផលិតនៅអាល្លឺម៉ង់ ត្រូវបានប្រើប្រាស់ជាចម្បង ដើម្បីទប់ទល់នឹងយន្តហោះដ្រូន ៕

ប្រភព ៖ kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា