ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក ក.ប.ទ. បានដាក់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី១ ទាំងនៅលើគេហទំព័រ និងតេឡេក្រាម ជូនសាធារណជនបានប្រើប្រាស់ជាសាធារណៈរួចហើយ។

Advertisement

ដើម្បីផ្តល់ជាជម្រើសនិងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់លើកម្មវិធីបកប្រែ TranslateKH ជំនាន់ទី២ សម្រាប់បកប្រែពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញបានលឿនរហ័ស ក.ប.ទ. បានបង្កើតកម្មវិធីទូរសព្ទគឺ TranslateKH ជំនាន់ទី២ និងបានដាក់ដំណើរការនៅក្នុង PlayStore និង AppStore ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកបានដោយឥតគិតថ្លៃ។ បន្ថែមលើនេះ ក.ប.ទ. ក៏បានបង្កើតគេហទំព័រថ្មីមួយទៀតដែលមានអាសយដ្ឋាន www.translate.kh ដើម្បីឱ្យសាធារណជនងាយស្រួលចូលប្រើប្រាស់តាមកុំព្យូទ័រ និងងាយចងចាំឈ្មោះអាសយដ្ឋានគេហទំព័រផងដែរ។

កម្មវិធីបកប្រែ TranslatKH ជំនាន់ទី២ មានសមត្ថភាពខ្ពស់អាចយល់និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រួមបញ្ចូលជាមួយនិងបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ TranslateKH និងគេហទំព័រ www.translate.kh ជាសាធារណៈដោយឥតគិតថ្លៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សូម សាធារណជនទាំងអស់ ជ្រាបជាព័ត៌មាននិងចូលរួមប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ឱ្យបានទូលំទូលាយ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា