លោក ត្រាំ ថា អាមេរិកនឹងគ្រប់គ្រងវេណេស៊ុយអេឡា រួមទាំងទុនបម្រុងប្រេងដ៏ធំ ក្រោយផ្តួលរលំរបបលោក ម៉ាឌូរ៉ូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អាមេរិកនឹងគ្រប់គ្រងវេណេស៊ុយអេឡា រួមទាំងទុនបម្រុងប្រេងដ៏ធំ ក្រោយផ្តួលរលំរបបលោក ម៉ាឌូរ៉ូ

លោក ត្រាំ ថា អាមេរិកនឹងគ្រប់គ្រងវេណេស៊ុយអេឡា រួមទាំងទុនបម្រុងប្រេងដ៏ធំ ក្រោយផ្តួលរលំរបបលោក ម៉ាឌូរ៉ូ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកនឹងគ្រប់គ្រងវេណេស៊ុយអេឡា ហើយទាញយកទុនបម្រុងប្រេងដ៏ច្រើនរបស់ប្រទេសនេះ បន្ទាប់ពីបានចាប់ខ្លួនមេដឹកនាំឆ្វេងនិយម លោក នីកូឡាស់ ម៉ាឌូរ៉ូ កំឡុងពេលវាយឆ្មក់ទម្លាក់គ្រាប់បែកលើរដ្ឋធានីការ៉ាកាស់ ។

Advertisement

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP, លោកប្រធានាធិបតីវេណេស៊ុយអេឡា ម៉ាឌូរ៉ូ និងភរិយា ត្រូវបានបញ្ជូនតាមជើងហោះហើរទៅដល់ទីក្រុងញូវយ៉កហើយ ជាទីដែលប្តីប្រពន្ធនេះនឹងត្រូវប្រឈមមុខនូវការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់នៅសហរដ្ឋអាមេរិក ។

លោកប្រធានាធិបតី ត្រាំ បាននិយាយថា រូបលោកកំពុងតែងតាំងមនុស្សយកចេញពីគណៈរដ្ឋមន្ត្រីរបស់គាត់ ឲ្យទទួលបន្ទុកគ្រប់គ្រងប្រទេសវេណេស៊ុយអេឡាជាបណ្តោះអាសន្ន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ។

បើតាមការលើកឡើងរបស់លោក ត្រាំ, កងទ័ពអាមេរិកអាចត្រូវបានដាក់ពង្រាយនៅវេណេស៊ុយអេឡា និងថា កងកម្លាំងអាមេរិកមិនខ្លាចការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅទីនោះទេ ។

មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ ក៏បានអះអាងដែរថា សហរដ្ឋអាមេរិកនឹងដឹកនាំវេណេស៊ុយអេឡាជាបណ្ដោះអាសន្ន រហូតទាល់តែដល់ពេលមួយ ដែលយើងអាចសម្រេចបាននូវការផ្ទេរអំណាចដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌ ។

ហើយលោកក៏បានព្រមានផងដែរថា លោកត្រៀមខ្លួនជាស្រេច សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើកទី២ លើវេណេស៊ុយអេឡា ក្នុងករណីចាំបាច់ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា