លោក ត្រាំ ថា វេណេស៊ុយអេឡានឹងផ្ទេរប្រេង ពី៣០ ទៅ៥០លានបារ៉ែល ទៅអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា វេណេស៊ុយអេឡានឹងផ្ទេរប្រេង ពី៣០ ទៅ៥០លានបារ៉ែល ទៅអាមេរិក

លោក ត្រាំ ថា វេណេស៊ុយអេឡានឹងផ្ទេរប្រេង ពី៣០ ទៅ៥០លានបារ៉ែល ទៅអាមេរិក

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយថា វេណេស៊ុយអេឡានឹងផ្ទេរប្រេង ចន្លោះពី ៣០លាន ទៅ ៥០លានបារ៉ែល ទៅសហរដ្ឋអាមេរិក។

Advertisement

តាមរយៈបណ្តាញសង្គម Truth Social កាលពីយប់ថ្ងៃអង្គារ, ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រេងទាំងនេះនឹងត្រូវចម្រាញ់លក់តាមតម្លៃទីផ្សារ ហើយ ប្រាក់ចំណូល ត្រូវគ្រប់គ្រងដោយសហរដ្ឋអាមេរិក។

លោក Trump បានបន្តថា «អាជ្ញាធរបណ្តោះអាសន្ន នៅវេណេស៊ុយអេឡា នឹងផ្លាស់ប្តូរ ប្រេងដែលមានទណ្ឌកម្ម…សហរដ្ឋអាមេរិកនឹងប្រើប្រាស់ប្រាក់ចំណូល ដើម្បីផ្តល់ប្រយោជន៍ ដល់ប្រជាជនវេណេស៊ុយអេឡា និងប្រជាជនសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright ត្រូវដឹកនាំអនុវត្តផែនការនេះភ្លាមៗ ហើយធុងប្រេងនឹងដឹកតាមកប៉ាល់ នាំយកដោយផ្ទាល់ ទៅចត នៅសហរដ្ឋអាមេរិក»។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ ដែលនិយាយក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ CNN ថា ប្រេងទាំងនេះត្រូវបានផលិត និងដាក់ក្នុងធុង រួចរាល់ហើយ ដោយភាគច្រើន នៅលើទូក។ ឥឡូវនេះ ប្រេងនឹងយកទៅកាន់កន្លែងផលិត របស់សហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រ ដើម្បីធ្វើការចម្រាញ់។

បើតាម CNN, ទោះបីជាប្រេង ចន្លោះពី ៣០ ទៅ ៥០ លានបារ៉ែល ស្តាប់ទៅ ដូចជាច្រើនក៏ដោយ ប៉ុន្តែ សហរដ្ឋអាមេរិកបានប្រើប្រាស់ប្រេង ជាង២០លានបារ៉ែលក្នុងមួយថ្ងៃ អំឡុងរយៈពេលមួយខែមុន។

គួរបញ្ជាក់ថា លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា ត្រូវបានចាប់ខ្លួនជាមួយភរិយា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ក្នុងអំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ទៅលើរដ្ឋធានីការ៉ាកាស ក្រោមហេតុផលថា ប្រធានាធិបតីរូបនេះ នៅពីក្រោយលំហូរនៃការជួញដូរគ្រឿងញៀន៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា