មេធំ Nvidia ប្រដូចមនុស្សយន្ត ទៅនឹងជនអន្តោប្រវេសន៍ AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំ Nvidia ប្រដូចមនុស្សយន្ត ទៅនឹងជនអន្តោប្រវេសន៍ AI

មេធំ Nvidia ប្រដូចមនុស្សយន្ត ទៅនឹងជនអន្តោប្រវេសន៍ AI

វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ របស់អាមេរិក អិន វីឌៀ (Nvidia) បានថ្លែងប្រដូចមនុស្សយន្ត ទៅនឹងជនអន្តោប្រវេសន៍បញ្ញាសិប្បនិម្មិត ឬ AI។

Advertisement

លោក Jensen Huang បានលើកហេតុផលថា មនុស្សយន្ត អាចដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មសកល ដែលជាចំណុចកំពុងរារាំងដល់ការផលិត។

លោក Huang បានប្រាប់អ្នកកាសែត និងអ្នកវិភាគ ក្នុងកម្មវិធីមួយ នៅ Las Vegas កាលពីថ្ងៃអង្គារ ថា បដិវត្តន៍មនុស្សយន្ត នឹងទូទាត់សងសម្រាប់ការបាត់បង់កម្លាំងពលកម្ម ពីចំនួនប្រជាជនវ័យចំណាស់ និងការធ្លាក់ចុះ នៃប្រជាសាស្រ្ត។

លោក Huang ដែលជាអ្នកដឹកនាំក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោករូបនេះ បានប៉ាន់ប្រមាណថា កង្វះបុគ្គលិកឈានដល់រាប់សិបលាននាក់ មិនមែនត្រឹមតែរាប់ពាន់នាក់នោះទេ ដោយសារតែការផ្លាស់ប្តូរប្រជាសាស្រ្ត។

ការអត្ថាធិប្បាយ របស់លោក ស្របទៅនឹងមេដឹកនាំ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ នៅតំបន់ Silicon Valley ផ្សេងទៀត ជាពិសេស លោក Elon Musk មេធំ របស់ក្រុមហ៊ុន Tesla និង SpaceX ដែលជារឿយៗ លើកឡើងពីការថយចុះ ចំនួនប្រជាជន និងភាពចាស់របស់មនុស្ស ប៉ះពាល់ដល់កម្លាំងការងារ។

រីឯ ក្រុមហ៊ុន Nvidia តម្លៃប្រហែល ៣.៥ទ្រីលានដុល្លារ របស់លោក Jensen Huang ក៏កំពុងវិនិយោគយ៉ាងខ្លាំង ក្នុងការផ្តល់នូវកម្មវិធីមូលដ្ឋាន ដែលអាចធ្វើឱ្យមនុស្សយន្ត ធ្វើការនៅទូទាំងឧស្សាហកម្មជាច្រើន រួមទាំងការផលិត , ការលក់រាយ និងការថែទាំសុខភាព៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា