អាមេរិក និងកូឡុំប៊ី ប្តេជ្ញារួមគ្នាប្រឆាំងនឹងទ័ពព្រៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និងកូឡុំប៊ី ប្តេជ្ញារួមគ្នាប្រឆាំងនឹងទ័ពព្រៃ

អាមេរិក និងកូឡុំប៊ី ប្តេជ្ញារួមគ្នាប្រឆាំងនឹងទ័ពព្រៃ

បូហ្គោតា ៖ ប្រធានាធិបតី ប្រទេសកូឡុំប៊ី លោក Gustavo Petro បានយល់ព្រមជាមួយ លោក Donald Trump ប្រធានាធិបតីអាមេរិក ដើម្បីចាត់វិធានការរួមគ្នា ប្រឆាំងនឹងក្រុមទ័ពព្រៃ ដែលរត់ពន្ធកូកាអ៊ីន នៅតាមព្រំដែន ជាមួយប្រទេសវេណេស៊ុយអេឡា។

Advertisement

នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រទេសកូឡុំប៊ី ដែលបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍។ បើតាមលោក រដ្ឋមន្ត្រី Armando Benedetti, មេដឹកនាំទាំងពីរបានធ្វើការហៅទូរស័ព្ទ ជាលើកដំបូង កាលពីថ្ងៃពុធ ដោយបានបន្ថយភាពតានតឹង បន្ទាប់ពីលោក Trump បានគំរាមកំហែងធ្វើសកម្មភាពយោធាប្រឆាំងនឹងកូឡុំប៊ី។ ជាការគំរាម បន្ទាប់ពីការបណ្តេញមេដឹកនាំវេណេស៊ុយអេឡា លោក Nicolas Maduro ដោយកងកម្លាំងសហរដ្ឋអាមេរិក។

លោក Armando Benedetti បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ Blu Radio ថា លោក Trump និង លោក Petro បានប្តេជ្ញាចាត់វិធានការរួមគ្នា ប្រឆាំងនឹងកងទ័ពរំដោះជាតិ ហៅកាត់ ELN។ ប្រទេស កូឡុំប៊ី បានចោទប្រកាន់ ក្រុម ELN ថា បានបើកការវាយប្រហារ និងការចាប់ពង្រត់ទាហានកូឡុំប៊ី ហើយដាក់ទីតាំងមូលដ្ឋានពីខាងក្រោយ នៅក្នុងប្រទេសវេណេស៊ុយអេឡា។

លោក Benedetti បាននិយាយថា លោក Petro បានស្នើសុំឱ្យលោក Trump ជួយធ្វើការវាយប្រហារ លើកម្លាំង ELN នៅតាមព្រំដែន ជាមួយប្រទេស វេណេស៊ុយអេឡា។

ទីក្រុង Washington និង ទីក្រុង Bogota បានរីករាយនឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែ ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន ចាប់តាំងពីលោក Trump បានចាប់ផ្តើមអាណត្តិទីពីរ របស់លោក កាលពីខែមករា ឆ្នាំមុន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា