ប៉ាគីស្ថាន ថា អាមេរិក គួរចាប់ខ្លួនលោក Netanyahu ជំនួសលោក Maduro | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថាន ថា អាមេរិក គួរចាប់ខ្លួនលោក Netanyahu ជំនួសលោក Maduro

ប៉ាគីស្ថាន ថា អាមេរិក គួរចាប់ខ្លួនលោក Netanyahu ជំនួសលោក Maduro

អ៊ីស្លាម៉ាបាត ៖ សហរដ្ឋអាមេរិកគួរតែចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ជំនួសលោកប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro ។ នេះបើតាមការអះអាងរបស់លោក Khawaja Asif រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន ។

Advertisement

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ប៉ាគីស្ថាន Geo TV កាលពីថ្ងៃអាទិត្យ, លោក Khawaja និយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ជាឱ្យយោធារបស់ខ្លួន ចូលទៅចាប់ខ្លួនលោក Netanyahu យកទៅកាត់ទោស នៅក្នុងតុលាការណាមួយរបស់អាមេរិក ដោយសារនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ហ្គាហ្សា ។

ជាមួយគ្នានេះ លោក Khawaja ក៏បានថ្កោលទោសប្រតិបត្តិការយោធារបស់អាមេរិកនៅវ៉េណេស៊ុយអេឡា និងពិពណ៌នាការចាប់ខ្លួនលោក Maduro ថាជាការចាប់ពង្រត់ ។ លោកថា សកម្មភាពបែបនេះនឹងមានភាពត្រឹមត្រូវវិញ ប្រសិនបើអាមេរិកអនុវត្តប្រតិបត្តិការនេះប្រឆាំងនឹងអ៊ីស្រាអែល ។

បើតាម RT, ការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានដែលជំរុញឲ្យអាមេរិក ចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ជំនួសលោក Maduro ក៏ស្របនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលបានចេញដីកាចាប់ខ្លួន លោក Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម ។

យ៉ាងណា ទីក្រុងវ៉ាស៊ីនតោន បានថ្កោលទោសការសម្រេចចិត្តរបស់ ICC និងដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋអាជ្ញាណា ដែលហ៊ានអនុវត្តដីកា ប្រឆាំងនឹងលោក Netanyahu ។

ចាប់តាំងពីសង្គ្រាមជាមួយក្រុមហាម៉ាសផ្ទុះឡើងកាលពីខែតុលា ឆ្នាំ ២០២៣ មក ការវាយប្រហាររបស់អ៊ីស្រាអែលក្រោមការបង្គាប់បញ្ជាពីសំណាក់លោក Netanyahu មកលើតំបន់ហ្គាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៧ ម៉ឺន ១ ពាន់នាក់ និងជាង ១៧ ម៉ឺននាក់រងរបួស ដោយក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ ៕

ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា