លោក ត្រាំ ព្រមយកមេដាយរង្វាន់ណូបែលសន្តិភាព ពីមេបក្សប្រឆាំងវេណេស៊ុយអេឡា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ព្រមយកមេដាយរង្វាន់ណូបែលសន្តិភាព ពីមេបក្សប្រឆាំងវេណេស៊ុយអេឡា

លោក ត្រាំ ព្រមយកមេដាយរង្វាន់ណូបែលសន្តិភាព ពីមេបក្សប្រឆាំងវេណេស៊ុយអេឡា

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានយល់ព្រមទទួលយកមេដាយរង្វាន់ណូបែលសន្តិភាព ពីមេគណបក្សប្រឆាំង នៅប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃសុក្រនេះ។

Advertisement

មេបក្សប្រឆាំង លោកស្រី Maria Corina Machado បានផ្តល់ជូនប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ក្នុងអំឡុងពេលកិច្ចប្រជុំមួយ នៅឯសេតវិមាន ខណៈដែលលោកស្រី ព្យាយាមទទួលបានឥទ្ធិពលខ្លះ លើរបៀបដែលប្រធានាធិបតីកំណត់អនាគតនយោបាយ របស់ប្រទេស នៅអាមេរិកខាងត្បូង មួយនេះ។

មន្ត្រីសេតវិមាន បានបញ្ជាក់ថា លោក Trump មានបំណងរក្សាទុកមេដាយមួយនេះ។
នៅក្នុងការបង្ហោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Trump បានសរសេរថា «Maria បានបង្ហាញខ្ញុំ នូវរង្វាន់ណូបែលសន្តិភាពរបស់នាង សម្រាប់ការងារ ដែលខ្ញុំបានធ្វើ។ កាយវិការដ៏អស្ចារ្យបែបនេះ ជាការគោរពគ្នា ទៅវិញទៅមក អរគុណ Maria!»។

លោកស្រី Machado និយាយថា អំណោយនេះបង្ហាញពីការទទួលស្គាល់ នូវអ្វីដែលលោកស្រីហៅថា ការប្តេជ្ញាចិត្តរបស់លោកត្រាំ ចំពោះសេរីភាព របស់ប្រជាជនវេណេស៊ុយអេឡា។

លោកស្រីទទួលបានពានមួយនេះ កាលពីខែមុន ហើយ លោក ត្រាំ បានចិញ្ចឹមចិត្តចង់បានណូបែលសន្តិភាព ជាយូរមកហើយ។ បើទោះបីជាព្រមទទួលយកពីលោកស្រី ក៏ លោក ត្រាំ អះអាងថាមិនបាននិយាយប្រាប់ឲ្យលោកស្រី ប្រគល់មកឲ្យរូបលោកដែរ ដោយប្រធានាធិបតីអាមេរិករូបនេះ បញ្ជាក់ថា លោកស្រី គឺជាអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពនេះ។

ការប្រគល់ពីសំណាក់លោកស្រី Machado បានមានកើតឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានច្រានចោលគំនិត នៃការចង់ដំឡើងលោកស្រី ធ្វើជាមេដឹកនាំ របស់ប្រទេសវេណេស៊ុយអេឡា ដើម្បីជំនួសលោក Nicolas Maduro ដែលត្រូវបានបណ្តេញចេញពីតំណែង អំឡុងប្រតិបត្តិការយោធាអាមេរិក កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា