សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងសុំ សេចក្តីសុខនៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងរូបសំណាក លោកយាយ ទេព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងសុំ សេចក្តីសុខនៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងរូបសំណាក លោកយាយ ទេព

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងសុំ សេចក្តីសុខនៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងរូបសំណាក លោកយាយ ទេព

សៀមរាប៖ ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌នៅលើទឹកដី អង្គរខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា បានអញ្ជើញថ្វាយទៀន ធូប ផ្កាភ្ញី និងគ្រឿងរណ្ដាប់​បូជានៅទីសក្ការៈ ព្រះអង្គចេកព្រះអង្គចម និងរូបសំណាកលោកយាយ ទេព ដើម្បីបួង សួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនជាតិមាតុភូមិ កម្ពុជា។

Advertisement

អាន៖ ក្នុងឱកាសនៃពិធីបួងសួងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសកុសលជូនដល់វីរយុទ្ធជន ដែល​បានពលីក្នុង បុព្វហេតុជាតិមាតុភូមិ និងបួងសួងចំពោះព្រះមហាក្សត្រខ្មែរគ្រប់ ព្រះអង្គ ដល់ដូនតាបុព្វបុរសខ្មែរ មេទ័ពខ្មែរ ដែលបានពលីសាច់ ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដីបន្សល់ទុកឱ្យកូនចៅ រហូតមកដល់បច្ចុប្បន្ន។ សម្ដេចបាន​បួងសួងសូមដួងព្រលឹង ដូនតាខ្មែរ បន្ដអភិបាលគ្រងរក្សាមាតុភូមិកម្ពុជាទៅមុខទៀតឱ្យ បានសុខសប្បាយ រីកចម្រើនជារៀងដរាប។សូមបារមីព្រះអង្គ ចេកព្រះអង្គចម និងលោកយាយទេព ព្រមទាំងទសបារមី វត្ថុស័ក្តិសិទ្ធិ សូមប្រសិទ្ធពរជ័យ តាមជួយបី​បាច់គ្រងរក្សាថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ វីរកងទ័ព វីរនគរបាល និងប្រជាជន​កម្ពុជានៅទូទាំងប្រទេស៕

ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា