កម្ពុជានឹងមានបាតុភូតចុះអ័ព្ទរហូតដល់ចុងខែមករា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានឹងមានបាតុភូតចុះអ័ព្ទរហូតដល់ចុងខែមករា

កម្ពុជានឹងមានបាតុភូតចុះអ័ព្ទរហូតដល់ចុងខែមករា

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅតំបន់ទំនាបកណ្តាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពចុះត្រជាក់ ហើយនឹង​មានបាតុភូតចុះអ័ព្ទ។ 

Advertisement

យោងតាម​ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បាតុភូតទាំងនេះនឹងកើតឡើងនៅពេលយប់ និងពេលព្រឹក  ហើយវានឹងរលាយបាត់ទៅវិញនៅម៉ោង៩ព្រឹក។ 

ក្រសួងដដែល​បញ្ជាក់ថា ការចុះអ័ព្ទនេះអាចបង្កការរំខានដល់អ្នកដំណើរដែលលំបាកក្នុងងការមើលឃើញពីចម្ងាយ។  យ៉ាងណាក៏ដោយក្រសួងធនធានទឹក មិន​បាន​បញ្ជាក់ពីមូលហេតុដែលបង្កឱ្យមានបាតុភូតទាំងនេះនោះទេ។ 

សេចក្តីជូនដំណឹងដាច់ដោយឡែកមួយទៀតរបស់ក្រសួងធនធានទឹក ឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦  ទូទាំងប្រទេសកម្ពុជានឹងមានសីតុណ្ហភាពមធ្យមអប្បបរមាចន្លោះ១៧ ទៅ១៩អង្សារ និងសីតុណ្ហភាពមធ្យមអតិបរមាចន្លោះ២៩ទៅ៣០អង្សារ។

ស្ថានភាពទាំងនេះកើតឡើងដោយសារកម្ពុជានៅតែទទួលរងនូវព្យុះទី១ ឈ្មោះ ណូកាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។

ដោយឡែកនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ទ្រាក់គ្រប់ដណ្ត​ប់លើដីផ្ទៃដី១០ភាគរយ ហើយរលកសមុទ្រអាចនឹងមានកម្ពស់អប្បបរមា០,៥០ម៉ែត្រ និងកម្រិតអតិបរមា១ម៉ែត្រ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា