មន្ទីរពេទ្យបង្អែកចំនួន៣ជាប់ជ័យលាភីគម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីរពេទ្យបង្អែកចំនួន៣ជាប់ជ័យលាភីគម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខ

មន្ទីរពេទ្យបង្អែកចំនួន៣ជាប់ជ័យលាភីគម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខ

មន្ទីរពេទ្យបង្អែកចំនួន៣ បានជាប់ជ័យលាភីគម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) ក្នុងនោះមាន៖

Advertisement
  • មន្ទីរពេទ្យបង្អែកខេត្តក្រចេះ៖ អនុវត្តគម្រោង ស្តីពី «ការលើកកម្ពស់សេវាកម្មផ្នែកមុខ»
  • មន្ទីរពេទ្យបង្អែកខេត្តសៀមរាប៖ អនុវត្តគម្រោង ស្តីពី «ការលើកកម្ពស់គុណភាពសេវាជួរមុខរបស់មន្ទីរពេទ្យ តាមរយៈការបង្កើនប្រសិទ្ធភាពគ្រប់គ្រងលំហូរអ្នកជំងឺ និងការកសាងវប្បធម៌បម្រើសេវាបែបបដិសណ្ឋារកិច្ច ដើម្បីធានាបាននូវសេវាដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ទាន់ពេលវេលា និងសមធម៌» និង
  • មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៖ អនុវត្តគម្រោង ស្តីពី «ការគ្រប់គ្រង និងការផ្តល់សេវាផ្នែកជួរមុខឱ្យកាន់តែប្រសើរឡើង និងមានភាពងាយស្រួលដល់អតិថិជន»។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការជ្រើសរើស និងទទួលស្គាល់ជ័យលាភីនៃគម្រោងនេះ។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពទាំងអស់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពីបរិវត្តកម្មនៃការគ្រប់គ្រង និងការផ្តល់សេវានៃជួរមុខរបស់មន្ទីរពេទ្យបង្អែករយៈពេល៤ថ្ងៃ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ វគ្គបណ្តុះបណ្តាលនោះទទួលបានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីទទួលបន្ទុកផ្នែកផ្តល់សេវាជួរមុខជាស្ត្រី មកពីទូទាំងប្រទេស។ បន្ទាប់មក មានមន្ទីរពេទ្យបង្អែកចំនួន១៦ បានដាក់ពាក្យចូលរួមប្រឡងប្រជែង ដើម្បីទទួលបានការគាំទ្រលើគម្រោងនវានុវត្តន៍សម្រាប់ការកែលម្អការផ្តល់សេវាជួរមុខពី គ.វ.ជ.។

ការវាយតម្លៃត្រូវបានធ្វើឡើងផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៥ រួមមាន៖ (១)គោលបំណង, (២)នវានុវត្តន៍, (៣)សមិទ្ធកម្ម, (៤)ផែនការសកម្មភាព និង (៥)និរន្តរភាពនិងលទ្ធភាពនៃការចែករំលែកការអនុវត្តទៅអង្គភាពដទៃ។

ជាការកត់សម្គាល់ ក្នុងការវិនិច្ឆ័យនីមួយៗ ទោះបីជាការចូលរួមគាំទ្រគម្រោងអនុវត្តទាំងនេះមានទំហំក្នុងកម្រិតណា ក៏អង្គភាពនីមួយៗសុទ្ធតែមានការចូលរួមជាថវិកាបដិភាគរបស់ខ្លួនរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងនីមួយៗសម្រេចបានជោគជ័យ និងមានសមិទ្ធកម្មជាក់លាក់។

ជ័យលាភី និងគណៈកម្មការគ្រប់គ្រងអង្គភាពរបស់បេក្ខជនជ័យលាភី ត្រូវទទួលអនុវត្តគម្រោង និងអនុវត្តឱ្យបានតាមសេចក្តីសម្រេចដូចមានភ្ជាប់ជូន៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា