លោក ត្រាំ បញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាពធ្វើការជាមួយ UN | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ បញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាពធ្វើការជាមួយ UN

លោក ត្រាំ បញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាពធ្វើការជាមួយ UN

ដាវ៉ូស ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាព ដែលទើបត្រូវបានចុះហត្ថលេខា ជាផ្លូវការ នឹងធ្វើការ រួមគ្នា ជាមួយអង្គការសហប្រជាជាតិ ហៅកាត់ UN។

Advertisement

លោកបាននិយាយ នៅឯពិធីបើកដំណើរការ ក្រុមប្រឹក្សាសន្តិភាព របស់លោក ស្ថិតក្នុងទីក្រុង Davos កាលពីថ្ងៃព្រហស្បតិ៍ ថា ស្ថាប័ននេះ នឹងធ្វើការ “រួមគ្នា” ជាមួយអង្គការសហប្រជាជាតិ ដោយលោកបន្ថែមថា UN មិនបានប្រើប្រាស់ តួនាទីប្រកបដោយសក្តានុពល របស់ខ្លួន នោះទេ។

គួរបញ្ជាក់ថា លោក Donald Trump បានចុះហត្ថលេខា លើធម្មនុញ្ញ នៃអ្វីដែលគេហៅថា “ក្រុមប្រឹក្សាសន្តិភាព” ដោយលោកបានបង្កើតចេញជាស្ថាប័ន សម្រាប់ដោះស្រាយជម្លោះអន្តរជាតិ ជាមួយនឹងសមាជិកស្ថាបនិកផ្សេងទៀត នៅប្រទេសស្វីស កាលពីថ្ងៃទី២២ ខែមករា ពោលគឺ នៅក្នុងពេលមានរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោក។

លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បាននិយាយថា «ក្រុមប្រឹក្សាសន្តិភាព ឥឡូវនេះ គឺជាអង្គការអន្តរជាតិ ផ្លូវការ»។

ការលើកឡើងពីការបន្តសហការ ជាមួយ UN របស់លោក ត្រាំ បានកើតមានឡើង ចំពេលការព្រួយបារម្ភថា ក្រុមប្រឹក្សាសន្តិភាពនេះ អាចនឹងជំនួសអង្គការសហប្រជាជាតិ។

លោក ត្រាំ ធ្លាប់និយាយថា ប្រទេសដែលជាសមាជិកអចិន្រ្តៃយ៍ ត្រូវតែជួយផ្តល់មូលនិធិ ជាមួយនឹងការបង់ប្រាក់ ចំនួន១ពាន់លានដុល្លារ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា