លោក ត្រាំ ដកការអញ្ជើញ កាណាដា ចូលរួមក្រុមប្រឹក្សាសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ដកការអញ្ជើញ កាណាដា ចូលរួមក្រុមប្រឹក្សាសន្តិភាព

លោក ត្រាំ ដកការអញ្ជើញ កាណាដា ចូលរួមក្រុមប្រឹក្សាសន្តិភាព

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានដកការអញ្ជើញ លោក Carney នាយករដ្ឋមន្ត្រី ប្រទេសកាណាដា មិនឱ្យចូលរួម ‘ក្រុមប្រឹក្សាសន្តិភាព’។

Advertisement

នៅក្នុងការបង្ហោះ លើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍, ប្រធានាធិបតីអាមេរិកបានប្រកាសដក ការអញ្ជើញ សម្រាប់នាយករដ្ឋមន្ត្រី កាណាដា លោក Mark Carney មិនឱ្យចូលរួម “ក្រុមប្រឹក្សាសន្តិភាព” ដែលទើបបង្កើតថ្មី របស់លោក។ តែ លោកមិនបញ្ជាក់លម្អិត ពីហេតុផល នៃការលុបចោល នេះទេ។

យ៉ាងណា លោក Carney គឺជាមេដឹកនាំ ដែលបានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ នៅសប្តាហ៍នេះ ជាមួយនឹងមតិយោបល់របស់លោក លើកឡើងអំពី “ការបែកបាក់” នៅក្នុងលំដាប់ពិភពលោក ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

រដ្ឋាភិបាលរបស់លោក ក៏បាននិយាយផងដែរថា ខ្លួននឹងមិនចំណាយប្រាក់ ដើម្បីចូលរួមជាមួយស្ថាប័ន ដែលមានស្ទីលផ្ទាល់ខ្លួន របស់លោក Trump ដើម្បីបញ្ចប់ជម្លោះជាសកលនោះទេ។ លោក ត្រាំ ធ្លាប់និយាយថា ប្រទេសដែលជាសមាជិកអចិន្រ្តៃយ៍ ត្រូវតែជួយផ្តល់មូលនិធិ ជាមួយនឹងការបង់ប្រាក់ ចំនួន១ពាន់លានដុល្លារ។

លោក ដូណាល់ ត្រាំ បានយកវេទិកាសេដ្ឋកិច្ចពិភពលោក រៀបចំនៅប្រទេសស្វីស ធ្វើជាទីតាំង ចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើត ក្រុមប្រឹក្សាសន្តិភាព ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមករា។

បើទោះបីជា លោក អះអាងថា ក្រុមប្រឹក្សា ដែលផ្តើមចេញពី ដំណោះស្រាយបញ្ចប់សង្គ្រាមហ្គាហ្សា មួយនេះ នឹងធ្វើការជាមួយ អង្គការសហប្រជាជាតិ ក៏ដោយ បណ្តាមេដឹកនាំពិភពលោកមួយចំនួន បារម្ភថា ក្រុមប្រឹក្សានេះ នឹងជំនួស UN៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា