សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវឱ្យបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់សម្ដេចកាលពី៥០ឆ្នាំមុន មកបោកប្រាស់តទៅទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវឱ្យបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់សម្ដេចកាលពី៥០ឆ្នាំមុន មកបោកប្រាស់តទៅទៀត

សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវឱ្យបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់សម្ដេចកាលពី៥០ឆ្នាំមុន មកបោកប្រាស់តទៅទៀត

សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ បានអំពាវនាវដល់អ្នកភូតកុហកឱ្យបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់សម្ដេចកាលពី៥០មុនមកបោកប្រាស់​ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ​។

Advertisement

តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២៦នេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានសរសេរថា​ “សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំកាលពី៥០ឆ្នាំមុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ។​ ក្រោយរំដោះចេញពីរបបប៉ុល ពត ឆ្នាំ១៩៧៩ ពិសេសក្រោយពេលដែលខ្ញុំនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាន និងភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីមក មានមនុស្សមិនតិចជាង២០នាក់ទេ ដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសខ្ញុំដែលបានស្លាប់ទៅនោះមកចាប់ជាតិ។​ មនុស្សទាំងនោះខ្លះសរសេរជាសំបុត្របញ្ជូនឱ្យខ្ញុំ ខ្លះចុះតាមទស្សនាវដ្តី​ និងចុង ក្រោយបង្ហោះតាមបណ្តាញសង្គមដូចជា Facebookជាដើម ករណីចុងក្រោយហាក់ដូចធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លង ជាមួយមនុស្សដែលស្គាល់ telegram
របស់ខ្ញុំ។ ខ្ញុំសូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់ខ្ញុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ!

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា