អាមេរិក ថា បានវាយប្រហារទូករត់ពន្ធគ្រឿងញៀនជាថ្មី ស្លាប់២នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា បានវាយប្រហារទូករត់ពន្ធគ្រឿងញៀនជាថ្មី ស្លាប់២នាក់

អាមេរិក ថា បានវាយប្រហារទូករត់ពន្ធគ្រឿងញៀនជាថ្មី ស្លាប់២នាក់

បរទេស ៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ យោធារបស់សហរដ្ឋអាមេរិក បានអះអាង ពីការវាយប្រហារ លើទូកសង្ស័យ រត់ពន្ធគ្រឿងញៀន ជាថ្មី ដោយសម្លាប់មនុស្ស ពីរនាក់ នៅសមុទ្រប៉ាស៊ីហ្វិក។

Advertisement

យោធាសហរដ្ឋអាមេរិក បានផ្សព្វផ្សាយវីដេអូ នៅលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រ បានបង្ហាញពីអ្វី ដែលខ្លួននិយាយថា ជាការវាយប្រហារប្រឆាំងនឹងទូក ដែលសង្ស័យ មានការជួញដូរគ្រឿងញៀន នៅសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត។

បញ្ជាការខាងត្បូង របស់សហរដ្ឋអាមេរិក បាននិយាយថា មនុស្សពីរនាក់ បានស្លាប់ នៅក្នុងការវាយប្រហារនេះ ដោយបន្ថែមថា ឆ្មាំឆ្នេរសមុទ្រ កំពុងស្វែងរកអ្នក ទីបី ដែលនៅរស់រានមានជីវិត។

ការវាយប្រហារ ចុងក្រោយនេះ គឺជាសកម្មភាពលើកទីមួយ ដែលបានធ្វើឡើង ចាប់តាំងពីចុងឆ្នាំមុន ហើយក៏ជាលើកទីមួយដែរ ចាប់តាំងពីកងកម្លាំងអាមេរិក បានចាប់ខ្លួនមេដឹកនាំ ប្រទេសវេណេស៊ុយអេឡា ដែលអាមេរិកហៅថា ឆ្វេងនិយម គឺ លោក Nicolas Maduro កាលពីដើមខែមករា ហើយ បាននាំខ្លួន រូប លោក និង ភរិយា ទៅកាន់សហរដ្ឋអាមេរិក ដើម្បីកាត់ទោស៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា