វេណេស៊ុយអេឡា សម្លឹងឃើញពីផលិតភាពប្រេង នៅឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេណេស៊ុយអេឡា សម្លឹងឃើញពីផលិតភាពប្រេង នៅឆ្នាំនេះ

វេណេស៊ុយអេឡា សម្លឹងឃើញពីផលិតភាពប្រេង នៅឆ្នាំនេះ

ការ៉ាកាស ៖ ប្រធានក្រុមហ៊ុនប្រេងរដ្ឋ PDVSA បាននិយាយ កាលពីថ្ងៃសៅរ៍ ថា វ៉េណេស៊ុយអេឡា ចង់ជំរុញផលិតកម្មប្រេង យ៉ាងហោចណាស់ ១៨ភាគរយ នៅឆ្នាំនេះ តាមរយៈកំណែទម្រង់ ដែលនឹងបើកវិស័យប្រេង យ៉ាងពេញលេញ ដល់អ្នកវិនិយោគឯកជន។

Advertisement

កាលពីសប្តាហ៍មុន ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានស្នើឡើង នូវកំណែទម្រង់ច្បាប់ ហើយបានអនុម័ត ការពិគ្រោះនិងពិនិត្យនៅក្នុងសភា ជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមអ្នកវិភាគនិយាយថា កំណែទម្រង់ ដែលរំពឹងថា នឹងអនុម័តឆ្លងផុត នៅសប្តាហ៍ក្រោយ ត្រូវបានព្រាងឡើង នៅក្រោមសម្ពាធ ពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការវាយឆ្មក់ របស់យោធាអាមេរិក ដែលបានផ្តួលរំលំ ប្រធានាធិបតី លោក Nicolas Maduro កាលពីថ្ងៃទី៣ ខែមករា។

ប្រធានក្រុមហ៊ុន PDVSA, លោក Hector Obregon បាននិយាយថា «យើងមានច្បាប់ … ដែលមិនទាន់សម័យ ជាមួយនឹងអ្វីដែលយើងត្រូវការជាឧស្សាហកម្ម»។ លោក Obregon បានថ្លែងចេញពីរោងចក្រចម្រាញ់ប្រេង Puerto La Cruz នៅភាគខាងកើត ប្រទេស ថា កំណែទម្រង់ច្បាប់ «Hydro carbons» ដែលបានស្នើឡើងនឹងធ្វើបច្ចុប្បន្នភាព ក្របខ័ណ្ឌច្បាប់ នៅក្នុងឧស្សាហកម្មប្រេង ដើម្បីធានាថា អ្នកវិនិយោគឯកជន អាចមានភាពប្រាកដប្រជា ផ្នែកច្បាប់។

យោងតាមអាជ្ញាធរ បានឱ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ អាចផលិតប្រេងបានប្រហែល ១.២លានបារ៉ែល ក្នុងមួយថ្ងៃ ស្មើនឹងប្រហែល មួយភាគប្រាំ នៃទុនបម្រុងប្រេង របស់ពិភពលោក។

ការគ្រប់គ្រងមិនត្រឹមត្រូវ និង អំពើពុករលួយ ជាច្រើនឆ្នាំ បានជំរុញឱ្យផលិតកម្ម ធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ជាង៣លានបារ៉ែល ក្នុងមួយថ្ងៃ នៅដើមទសវត្សរ៍ ឆ្នាំ២០០០ ដល់កម្រិតទាប ជាប្រវត្តិសាស្ត្រ គឺ ៣៥ម៉ឺនបារ៉ែល ក្នុងឆ្នាំ២០២០។

ប្រសិនបើត្រូវបានអនុម័ត ច្បាប់នេះ នឹងផ្លាស់ប្តូរពីការគ្រប់គ្រងរបស់រដ្ឋ អស់ជាច្រើនទសវត្សរ៍ លើវិស័យប្រេង របស់វេណេស៊ុយអេឡា ដែលត្រូវបានរឹតបន្តឹង ដោយអតីតមេដឹកនាំ លោក Hugo Chavez នៅពាក់កណ្តាល ទសវត្សរ៍ ឆ្នាំ២០០០ ហើយជាបុគ្គលក ដែលលោក Maduro ស្មោះត្រង់ ដើរតាម រហូតមក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា