បណ្ឌិត គិន ភា៖ ប្រទេសបារាំងជាប្រភពឯកសារនិងផែនទីផ្លូវច្បាប់ដ៏សំខាន់បំផុតទាក់ទងនឹងព្រំដែនរវាងកម្ពុជានិងថៃ ព្រោះបារាំងជាម្ចាស់អាណានិគមលើប្រទេសកម្ពុជាជិតមួយសតវត្សរ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ឌិត គិន ភា៖ ប្រទេសបារាំងជាប្រភពឯកសារនិងផែនទីផ្លូវច្បាប់ដ៏សំខាន់បំផុតទាក់ទងនឹងព្រំដែនរវាងកម្ពុជានិងថៃ ព្រោះបារាំងជាម្ចាស់អាណានិគមលើប្រទេសកម្ពុជាជិតមួយសតវត្សរ៍

បណ្ឌិត គិន ភា៖ ប្រទេសបារាំងជាប្រភពឯកសារនិងផែនទីផ្លូវច្បាប់ដ៏សំខាន់បំផុតទាក់ទងនឹងព្រំដែនរវាងកម្ពុជានិងថៃ ព្រោះបារាំងជាម្ចាស់អាណានិគមលើប្រទេសកម្ពុជាជិតមួយសតវត្សរ៍

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិក្រោមយន្តការការទូត និងច្បាប់អន្តរជាតិ គឺជាជម្រើសដ៏ល្អបំផុត ដើម្បីធានាបាននូវខ្សែបន្ទាត់ព្រំដែនមួយដែលច្បាស់លាស់ សន្តិភាព ស្ថិរភាព និងមិត្តភាព។ ប្រទេសបារាំងជាប្រភពឯកសារនិងផែនទីផ្លូវច្បាប់ដ៏សំខាន់បំផុតទាក់ទងនឹងព្រំដែនរវាងកម្ពុជានិងថៃ ព្រោះបារាំងជាម្ចាស់អាណានិគមលើប្រទេសកម្ពុជាជិតមួយសតវត្សរ៍។

Advertisement

បណ្ឌិត គិន ភា បានបន្តថា តែបញ្ហាស្មុគស្មាញនៅពេលនេះ គឺមិនមែនបញ្ហាឯកសារនិងផែនទី ដែលទទួលស្គាល់ជាអន្តរជាតិទេ គឺភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់ភាគីថៃ ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធីឱ្យបានឆាប់តាមដែលអាចធ្វើបាន ព្រោះពួកគេនៅតែមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាតទៅទៅទៀតដោយកម្លាំងបាយនិងច្បាប់ព្រៃ។ ដូច្នេះ សម្រាប់កម្ពុជា ក្រៅតែពីការប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធីដោយឈរលើគោលាការណ៍ច្បាប់អន្តរជាតិ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពវិស័យការពារជាតិ សេដ្ឋកិច្ច ការទូត និងព័ត៌មានឱ្យបានរឹងមាំ ទន្ទឹមគ្នានឹងការពង្រឹងសាមគ្គី និងឯកភាពជាតិក្នុងស្មារតីជាតិខ្មែរតែមួយ។ ការរើសអើង ការស្អប់ខ្ពើម និងការកាប់សម្លាប់គ្នាដោយហេតុផល និងមនោគមវិជ្ជានយោបាយ ត្រូវតែបញ្ចប់ពីសង្គមយើង។ ឈាមខ្មែរយើងហូរច្រើនណាស់ហើយ, ហើយទឹកដីខ្មែរបានរួមតូចណាស់ទៅហើយដែរ បើយើងនៅតែឈ្លោះគ្នា ខ្មែរនឹងរលាយបាត់ពីផែនទីពិភពលោកនៅថ្ងៃណាមួយមិនខានឡើយ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា