ទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ

ទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីឯកឧត្តម ចប់បំពេញបេសកកម្មកាទូតនៅកម្ពុជា ។

Advertisement

ក្នុងឱកាសនៃជំនួបនោះ សម្តេចតេជោ បានបំពាក់គ្រឿងឥស្សរិយយស «សហមេត្រី» ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចំពោះការខិតខំប្រឹងប្រែង រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី ។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តម ក្នុងនាមជាអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដោយឯកឧត្តម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឲ្យមានភាពរីកចម្រើន ជាពិសេស សម្ដេចតេជោ បានឆ្លៀតអរគុណជាពន្លឹក ចំពោះការរៀបចំនូវដំណើរទស្សនកិច្ចរបស់សម្ដេច កាលពីខែឧសភាកន្លងទៅប្រកបដោយជោគជ័យ ហើយការទទួលស្វាគមន៍របស់ឯកឧត្តម ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះសម្ដេចយ៉ាងកក់ក្តៅ ដោយសម្ដេចតេជោ សូមមេតម្លៃខ្ពស់ចំពោះការរៀបចំនោះ ។

ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងការអរគុណដែលសម្ដេចតេជោ បានផ្ដល់ឱកាសដ៏មានតម្លៃ អនុញ្ញាតឲ្យឯកឧត្តម បានជួបជម្រាបលានាឱកាសនេះ ។

ឯកឧត្តមបានវាតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ ហើយឯកឧត្តមបញ្ជាក់ថា ក្នុងពេលឯកឧត្តម បំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្តម បានខិតខំប្រឹងប្រែងក្នុងការស្ដារ និងរៀបចំនូវទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឲ្យកាន់តែមានភាពរឹងមាំបន្តទៀត ហើយជាពិសេស ឯកឧត្តមបានវាយតម្លៃចំពោះការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ទៅវិញទៅមក ។

ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមបានរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ប្រាបូវ៉ូ អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការញ៉ាំងទំនាក់ទំនងប្រទេសទាំងពីរ ឲ្យរីកចម្រើន ហើយឯកឧត្តម ក៏បានរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ឥណ្ឌូនេស៊ីដូចគ្នាដែរ ដែលទាំងអស់នេះ ឯកឧត្តមបញ្ជាក់ថា ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឥណ្ឌូនេស៊ី ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការពេញចិត្តបន្ថែមចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូត ។

សម្ដេចតេជោ បានលើកឡើងអំពីតួនាទីរបស់ឥណ្ឌូនេស៊ីកន្លងមក ក្នុងការចូលរួមចំណែក ជាពិសេស តាំងពីសម័យព្រះបរមរតនកោដ្ឋ ក្នុងការចូលរួមស្វះស្វែងរកសន្តិភាពរបស់កម្ពុជា ដោយឥណ្ឌូនេស៊ី ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានកម្ពុជា ឱ្យឈានទៅរកដំណើរការនៃសន្តិភាព ដែលទាំងអស់នេះ គឺជាផ្លែផ្កាដែលបានកើតឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា