អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការធ្វើសកម្មភាពយ៉ាងសកម្មខ្លាំងក្លា ស្រុះដៃគ្នានិងស៊ីសង្វាក់គ្នាក្នុងជំហររួមតែមួយដ៏រឹងមាំនៃមហាគ្រួសារខ្មែរ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការធ្វើសកម្មភាពយ៉ាងសកម្មខ្លាំងក្លា ស្រុះដៃគ្នានិងស៊ីសង្វាក់គ្នាក្នុងជំហររួមតែមួយដ៏រឹងមាំនៃមហាគ្រួសារខ្មែរ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការធ្វើសកម្មភាពយ៉ាងសកម្មខ្លាំងក្លា ស្រុះដៃគ្នានិងស៊ីសង្វាក់គ្នាក្នុងជំហររួមតែមួយដ៏រឹងមាំនៃមហាគ្រួសារខ្មែរ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់អំពីការធ្វើសកម្មភាពយ៉ាងសកម្មខ្លាំងក្លា ស្រុះដៃគ្នានិងស៊ីសង្វាក់គ្នាក្នុងជំហររួមតែមួយដ៏រឹងមាំនៃមហាគ្រួសារខ្មែរ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

Advertisement

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ក្រសួងនិងស្ថាប័ននានា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋភៀសសឹក ដោយចាត់ទុកជាកិច្ចការងារអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែងក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត៧០០លើក ក្នុងនោះមានដូចជា ក្រសួងការពារជាតិចំនួន ៣៨៣លើក, ក្រសួងមហាផ្ទៃចំនួន ៨៣លើក, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចំនួន ៦៤លើក, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ៤៩លើក, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ២៧លើក, អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ២៥លើក, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ២០លើក, មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ១៦លើក និងក្រសួងធម្មការនិងសាសនាចំនួន ១លើក។

ដោយឡែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសហការជាមួយក្រសួង ស្ថាប័ននានា ដោយមានការសម្របសម្រួលពីបញ្ជាការដ្ឋានព័ត៌មានក៏បានរៀបចំធ្វើបច្ចុប្បន្នភាព (Press Briefing) ប្រចាំថ្ងៃចំនួនជិត ២០០លើក ដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋឬឆ្លើយតបជាមួយភាគីថៃ និងបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជា ចំពោះការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជូនដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាសហគមន៍អន្តរជាតិបានជ្រាប។

ក្រៅពីនោះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើបទបង្ហាញចំនួន១៤លើក ជូនប្រធាននិងតំណាងនៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិអំពីបច្ចុប្បន្នភាពនៃការវិវត្តន៍ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានដឹកនាំអង្គទូតនិងអង្គការអន្តរជាតិចុះពិនិត្យមើលស្ថានភាពជាក់ស្តែងតាមបណ្តាខេត្តជាប់ព្រំដែនបាន៤លើក។ ចំណែកស្ថានតំណាងកម្ពុជានៅក្រៅប្រទេសក៏បានធ្វើចលនាការទូតយ៉ាងសកម្មដើម្បីឱ្យបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិបានយល់ពីការពិតនិងពីជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។

ក្រសួងការពារជាតិក៏បានសម្របសម្រួលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតាមព្រំដែនជាបន្តបន្ទាប់ និងសម្របសម្រួលកិច្ចប្រជុំ RBC និង GBC ជាច្រើនលើកទៀត។ ដោយឡែក ក្រសួងព័ត៌មានក៏បានសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនចុះទៅដល់តំបន់ព្រំដែន ដើម្បីរាយការណ៍ព័ត៌មានអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងផលប៉ះពាល់លើជនស៊ីវិលស្លូតត្រង់កម្ពុជា ដោយសារការវាយប្រហារពីយោធាថៃ បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ ទាំងអស់នេះសបញ្ជាក់អំពីការងារយ៉ាងសកម្ម មោះមុត ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលលើគ្រប់ចំណុចទាំងអស់ដោយគ្មានខ្វះចន្លោះឬធ្វេសប្រហែសឡើយ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា