សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានទទួលលិខិតអញ្ញើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម “ក្រុមប្រឹក្សាសន្តិភាព”។ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

Advertisement

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការអញ្ជើញជាផ្លូវការពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ឱ្យកម្ពុជាចូលជា រដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ ក្នុងលិខិតចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា គឺជាកិត្តិយសសម្រាប់ឯកឧត្តម ក្នុងការអញ្ជើញសម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនិងជាប្រវត្តិសាស្ត្រដើម្បីសន្តិភាព។ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមប្រឹក្សាសន្តិភាព ឯកឧត្តមសូមអញ្ជើញជាផ្លូវការព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពដែលមានរូបសម្តេចធិបតីផ្ទាល់ជាតំណាង៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា