ឥណ្ឌូណេស៊ីទទួលបានយន្តហោះចម្បាំង Rafale ចំនួន ៣ គ្រឿងដំបូងពីបារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូណេស៊ីទទួលបានយន្តហោះចម្បាំង Rafale ចំនួន ៣ គ្រឿងដំបូងពីបារាំង

ឥណ្ឌូណេស៊ីទទួលបានយន្តហោះចម្បាំង Rafale ចំនួន ៣ គ្រឿងដំបូងពីបារាំង

ហ្សាកាតា ៖ ឥណ្ឌូណេស៊ីទើបទទួលបានយន្តហោះចម្បាំង Rafale ចំនួន ៣គ្រឿងដំបូងពីបារាំង ក្រោយចុះកិច្ចព្រមព្រៀងការពារជាតិមានតម្លៃ ៨ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ចំពេលដែលទីក្រុងហ្សាកាតាកំពុងព្យាយាមធ្វើទំនើបកម្មគ្រឿងបរិក្ខារយោធាចាស់ៗរបស់ខ្លួន ។

Advertisement

អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក Rico Ricardo Sirait និយាយថា យន្តហោះទាំងបីគ្រឿងបានមកដល់នៅថ្ងៃសុក្រ ហើយត្រូវបានឈរជើងនៅមូលដ្ឋានទ័ពអាកាស Roesmin Nurjadin ក្នុងទីក្រុង Pekanbaru ដែលមានទីតាំងនៅលើកោះស៊ូម៉ាត្រាភាគខាងលិច។ លោកថា ពួកវានឹងត្រៀមប្រើប្រាស់ដោយកងទ័ពអាកាសឥណ្ឌូណេស៊ី ។

ឥណ្ឌូណេស៊ី ដែលជាអតិថិជនឧបករណ៍យោធាដ៏សំខាន់របស់បារាំងនៅអាស៊ីអាគ្នេយ៍ បានបញ្ជាទិញយន្តហោះចម្បាំង Rafales រហូតដល់ ៤២គ្រឿង ដែលផលិតដោយក្រុមហ៊ុន Dassault Aviation ក៏ដូចជាយន្តហោះចម្បាំង និងនាវាមុជទឹករបស់បារាំង ។

ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Prabowo Subianto ឥណ្ឌូណេស៊ីបានបង្កើនការចំណាយយ៉ាងច្រើនសម្បើមលើវិស័យការពារជាតិ ខណៈដែលប្រទេសដីកោះនៅអាស៊ីមួយនេះ កំពុងស្វះស្វែងធ្វើទំនើបកម្មកងយន្តហោះចម្បាំងរបស់ខ្លួន ដើម្បីពង្រឹងអំណាចផ្លូវអាកាស ។

តួយ៉ាង ក្រៅពីយន្តហោះចម្បាំងបារាំង ឥណ្ឌូណេស៊ីក៏កំពុងពិចារណាលើជម្រើសបញ្ជាទិញយន្តហោះចម្បាំង J-10 របស់ប្រទេសចិន យន្តហោះចម្បាំង F-15EX ផលិតនៅសហរដ្ឋអាមេរិក និងចុះកុងត្រាទិញយន្តហោះចម្បាំង KAAN ចំនួន ៤៨ គ្រឿងពីប្រទេសតួកគីផងដែរ ៕

ប្រភព ៖ Economic Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា