ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump កៀរគរសមាជិកបាន ២៥ ប្រទេសហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump កៀរគរសមាជិកបាន ២៥ ប្រទេសហើយ

ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump កៀរគរសមាជិកបាន ២៥ ប្រទេសហើយ

វ៉ាស៊ីនតោន ៖ មានប្រទេស ២៥ ហើយ ដែលបានយល់ព្រមចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី Donald Trump ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃចន្ទ ។

Advertisement

លោកស្រី Karoline Leavitt និយាយថា ប្រទេសទាំង ២៥ នេះបានក្លាយជាសមាជិកផ្លូវការរបស់ក្រុមប្រឹក្សាសន្តិភាព បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើការបង្កើតធម្មនុញ្ញ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វីសកាលពីកាលពីថ្ងៃទី២២ ខែមករា ។

បើតាមសារព័ត៌មាន Times of Israel, ក្រៅពីប្រទេសដែលបានយល់ព្រមចូលរួម ក៏មានប្រទេសចំនួន ១០ ផ្សេងទៀត បានបដិសេធចំពោះការអញ្ជើញឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ផងដែរ ។ ក្នុងនោះរួមមាន បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី ន័រវែស ស្លូវេនី ស៊ុយអែត ចក្រភពអង់គ្លេស និងអ៊ុយក្រែន ។

រីឯប្រទេសដទៃទៀត មិនទាន់ឆ្លើយតបទៅនឹងការអញ្ជើញរបស់លោក ត្រាំ នៅឡើយទេ ដោយក្នុងនោះមានដូចជា ចិន ក្រូអាត ស៊ីប ឥណ្ឌា សហភាពអឺរ៉ុប រុស្ស៊ី និងសិង្ហបុរី ។ យ៉ាងណា សហរដ្ឋអាមេរិកនិយាយថា ប្រទេសមួយចំនួនទាមទារការទទួលបានការយល់ព្រមពីសភាជាមុនសិន ពេលចូលរួមក្រុមប្រឹក្សាសន្តិភាព ។

ក្រុមប្រឹក្សាសន្តិភាព គឺជាអង្គការអន្តរជាតិដែលបង្កើតឡើងក្នុងគោលបំណងបញ្ចប់សង្គ្រាម ឬជម្លោះប្រដាប់អាវុធ, រក្សាស្ថិរភាព និងសុខសន្តិភាពយូរអង្វែងនៅលើពិភពលោក ។

ក្រោយបង្កើតក្រុមប្រឹក្សានេះ លោក ដូណាល់ ត្រាំ នឹងកាន់តំណែងជាប្រធាន ។ រដ្ឋជាសមាជិក នឹងត្រូវបានកំណត់អាណត្តិរយៈពេល ៣ ឆ្នាំ ខណៈបើចង់បានកៅអីអចិន្ត្រៃយ៍ត្រូវបង់វិភាគទាន ១ ពាន់លានដុល្លារ ដើម្បីទ្រទ្រង់សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិភាព ៕

ប្រភព ៖ Times of Israel និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា