លោក Netanyahu ថា រដ្ឋប៉ាឡេស្ទីននៅ Gaza មិនកើតឡើងដាច់ខាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu ថា រដ្ឋប៉ាឡេស្ទីននៅ Gaza មិនកើតឡើងដាច់ខាត

លោក Netanyahu ថា រដ្ឋប៉ាឡេស្ទីននៅ Gaza មិនកើតឡើងដាច់ខាត

ហ្ស៊េរុយសាឡិម ៖ លោក Netanyahu នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល បាននិយាយថា រដ្ឋប៉ាឡេស្ទីន នៅតំបន់ Gaza នឹងមិនកើតឡើង ជាដាច់ខាត។

Advertisement

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថា លោកនឹងមិនអនុញ្ញាតឱ្យមានការបង្កើត រដ្ឋប៉ាឡេស្ទីន នៅតំបន់ ហ្គាហ្សា ស្ទ្រីប ដោយអះអាងថា អ៊ីស្រាអែល នឹងរក្សាការគ្រប់គ្រងសន្តិសុខ។

លោក Netanyahu បាននិយាយ អំឡុងសន្និសីទកាសែត នៅទីក្រុង ហ្ស៊េរុយសាឡិម កាលពីថ្ងៃអង្គារ ថា «ខ្ញុំកំពុងឮថា ខ្ញុំនឹងអនុញ្ញាតឱ្យបង្កើតរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។ រឿងនេះ នឹងមិនកើតឡើងទេ…ខ្ញុំគិតថា អ្នកទាំងអស់គ្នា ដឹងហើយថា អ្នកដែលរារាំងការបង្កើតរដ្ឋប៉ាឡេស្ទីន ម្តងហើយម្តងទៀត គឺជារូបខ្ញុំ»។ លោកបានបន្តថា «អ៊ីស្រាអែលនឹងអនុវត្តការគ្រប់គ្រងសន្តិសុខ ចេញពីហ្ស៊កដានី ទៅដល់សមុទ្រ ហើយនោះ ក៏អនុវត្ត ចំពោះតំបន់ ហ្គាហ្សា ស្ទ្រីប ផងដែរ»។

លោក Netanyahu បាននិយាយដែរថា អ៊ីស្រាអែល កំពុងផ្តោតលើការរំសាយអាវុធ របស់ក្រុមហាម៉ាស និង ការបោសសម្អាតតំបន់ហ្គាហ្សា បន្ទាប់ពីការវិលត្រឡប់ នៃចំណាប់ខ្មាំងចុងក្រោយ ចេញពីទឹកដីប៉ាឡេស្ទីន មួយថ្ងៃមុននេះ។

«ឥឡូវនេះ យើងកំពុងផ្តោតលើការបំពេញកិច្ចការ ដែលនៅសេសសល់ ចំនួនពីរ គឺ ការរំសាយអាវុធក្រុមហាម៉ាស និង ការបោសសម្អាតអាវុធ និង ផ្លូវរូងក្រោមដី នៅហ្គាហ្សា»។

ការបញ្ជាក់របស់មេដឹកនាំអ៊ីស្រាអែល នាពេលនេះ ធ្វើឡើងស្របពេលដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានដាក់ចេញផែនការសន្តិភាព នៅហ្គាហ្សា ដំណាក់កាលទី២ ពោលគឺបន្ទាប់ពីសម្រេចបទឈប់បាញ់ ក្នុងផែនការ ដំណាក់កាលទី១៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា