រុស្ស៊ីវាយប្រហារអ៊ុយក្រែនស្លាប់១១នាក់ មានទាំងលើរថភ្លើងដឹកអ្នកដំណើរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ីវាយប្រហារអ៊ុយក្រែនស្លាប់១១នាក់ មានទាំងលើរថភ្លើងដឹកអ្នកដំណើរ

រុស្ស៊ីវាយប្រហារអ៊ុយក្រែនស្លាប់១១នាក់ មានទាំងលើរថភ្លើងដឹកអ្នកដំណើរ

កៀវ ៖ អាជ្ញាធរអ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារ លើរថភ្លើងដឹកអ្នកដំណើរ នៅក្នុងប្រទេសរបស់ខ្លួន និង ទីតាំងផ្សេងៗទៀត កាលពីថ្ងៃអង្គារ បណ្តាលឲ្យស្លាប់មនុស្ស ១១នាក់។

Advertisement

ក្រុមអាជ្ញាធរបាននិយាយថា កងកម្លាំងរុស្ស៊ី បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១១ នាក់ និងរងរបួសរាប់សិបនាក់ នៅក្នុងការវាយប្រហារ នៅទូទាំងប្រទេសអ៊ុយក្រែន ដែលរួមមានទាំងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ទៅលើរថភ្លើង ដឹកអ្នកដំណើរ កាលពីថ្ងៃទី២៧ ខែមេសា ដែលក្នុងនោះ មនុស្ស ៤ នាក់ បានស្លាប់ នៅលើរថភ្លើង។

ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា រថភ្លើង ដែលបានរងការវាយប្រហារ ស្ថិតនៅក្នុងតំបន់ Kharkiv ដឹកអ្នកដំណើរ ចំនួន ២០០នាក់។

លោកប្រធានាធិបតី បាននិយាយ នៅលើ Telegram ថា «មិនមាន និង មិនអាចមានហេតុផលយោធាណាមួយ សម្រាប់ការសម្លាប់ជនស៊ីវិល នៅក្នុងរទេះភ្លើងទេ»។

លោក Zelensky បាននិយាយថា ការទម្លាក់គ្រាប់ ចុងក្រោយនេះ បានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព និងបានជំរុញឱ្យសម្ព័ន្ធមិត្ត បង្កើនសម្ពាធលើទីក្រុងម៉ូស្គូ ដើម្បីបញ្ចប់សង្រ្គាម។

លោកបានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ថា «រាល់ការវាយប្រហាររបស់រុស្ស៊ី បែបនេះ បំផ្លាញការទូត ដែលនៅតែបន្តកើតមាន និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង របស់បណ្តាដៃគូ ដែលកំពុងជួយបញ្ចប់សង្រ្គាមនេះ»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា