លោក ស៊ី ជីនពីង ថា ចិន និងហ្វាំងឡង់ គួរតែគាំទ្រប្រព័ន្ធអន្តរជាតិ និងជំរុញសណ្តាប់ធ្នាប់ពហុប៉ូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ស៊ី ជីនពីង ថា ចិន និងហ្វាំងឡង់ គួរតែគាំទ្រប្រព័ន្ធអន្តរជាតិ និងជំរុញសណ្តាប់ធ្នាប់ពហុប៉ូល

លោក ស៊ី ជីនពីង ថា ចិន និងហ្វាំងឡង់ គួរតែគាំទ្រប្រព័ន្ធអន្តរជាតិ និងជំរុញសណ្តាប់ធ្នាប់ពហុប៉ូល

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo នៅថ្ងៃអង្គារថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយទីក្រុងហែលស៊ីនគី ដើម្បីគាំទ្រប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ និងជំរុញពិភពលោកពហុប៉ូលដែលផ្អែកលើសកលភាវូបនីយកម្មសេដ្ឋកិច្ច ។

Advertisement

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរ, លោកប្រធានាធិបតី Xi បានលើកឡើងថា ចិនសង្ឃឹមថា ហ្វាំងឡង់នឹងដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខាមាលភាព និងស្ថិរភាពនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប ។

បន្ថែមលើនេះ លោកប្រធានាធិបតី Xi ក៏បានអំពាវនាវឱ្យភាគីទាំងពីរសហការគ្នាថែមទៀតនៅក្នុងវិស័យនានា រួមទាំងការផ្លាស់ប្តូរថាមពល កសិកម្ម និងព្រៃឈើ ហើយបានស្វាគមន៍សហគ្រាសហ្វាំងឡង់ចូលមកវិនិយោគនៅក្នុងប្រទេសចិន ។

លោកនាយករដ្ឋមន្រ្តី Orpo ដែលមកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ដល់២៨ ខែមករា បានប្រាប់លោក Xi វិញថា លោកទន្ទឹងរង់ចាំការពិភាក្សាជាបន្តបន្ទាប់ ជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាអន្តរជាតិ ។

ឆ្លៀតឱកាសនោះ លោកនាយករដ្ឋមន្រ្តី Orpo បានអញ្ជើញលោកប្រធានាធិបតី Xi ទៅបំពេញទស្សនកិច្ចប្រទេសហ្វាំងឡង់ ក្នុងពេលវេលាសមស្របណាមួយផងដែរ ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំហ្វាំងឡង់មកកាន់ប្រទេសចិននេះ កើតឡើងនៅពេលមានគោលនយោបាយការបរទេសដ៏មិនស្ថេរភាពរបស់លោកប្រធានាធិបតី Donald Trump និងវិធីសាស្រ្តប្រឈមមុខដាក់គ្នាចំពោះសម្ព័ន្ធមិត្ត បានជំរុញឱ្យប្រទេសនៅអឺរ៉ុបធ្វើពិពិធកម្មទំនាក់ទំនងការបរទេសរបស់ពួកគេ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា