ទឹកកកអណ្តែត ពេញផ្ទៃទន្លេអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកកកអណ្តែត ពេញផ្ទៃទន្លេអាមេរិក

ទឹកកកអណ្តែត ពេញផ្ទៃទន្លេអាមេរិក

វ៉ាស៊ីនតោន ៖ ដុំទឹកកកជាផ្ទាំងៗ ត្រូវបានឃើញមានអណ្តែតពេញផ្ទៃទឹកទន្លេ របស់សហរដ្ឋអាមេរិក ចំពេលដែលប្រទេសមួយនេះ រងការវាយប្រហារ ពីព្យុះរដូវរងារ ដែលគេហៅថា «ព្យុះបិចសាច»។

Advertisement

ទន្លេ East River នៅក្នុងទីក្រុងញូវយ៉ក ត្រូវបានគ្របដណ្តប់ ដោយផ្ទាំងទឹកកក ខណៈដែលសីតុណ្ហភាពត្រជាក់ បានគ្របដណ្តប់ប្រទេស អំឡុងព្យុះបិសាច ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣០នាក់ ហើយ គិតត្រឹមថ្ងៃអង្គារ។

ក្រុមអ្នកព្យាករណ៍ បានព្រមានថា ភាគច្រើន នៃ ពាក់កណ្តាល ភាគខាងជើង ប្រទេស នឹងឃើញសីតុណ្ហភាព បន្តចុះក្រោមត្រជាក់ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ នេះបើតាម សេវាអាកាសធាតុជាតិ បាននិយាយ នៅក្នុងការបង្ហោះ លើបណ្តាញសង្គម X។

ខណៈពេលដែលមេឃចាប់ផ្តើមស្រឡះ នៅក្នុងផ្នែកខ្លះ នៃ ប្រទេស ការធ្លាក់ព្រិលឥតឈប់ឈរ នៅភាគឦសាន នៃ រដ្ឋ Connecticut បានឃើញ មានព្រិលធ្លាក់ កម្រាស់ជាង៥៦សង់ទីម៉ែត្រ ខណៈដែលនៅទីក្រុង បូស្តុន នៃ រដ្ឋ Massachusetts ព្រិលមានកម្រាស់ ៤០.៦ សង់ទីម៉ែត្រ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា