លោក Zelensky ថា ១ខែ រុស្ស៊ី បាត់បង់ទ័ពប្រហែល ៥០,០០០ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ថា ១ខែ រុស្ស៊ី បាត់បង់ទ័ពប្រហែល ៥០,០០០ នាក់

លោក Zelensky ថា ១ខែ រុស្ស៊ី បាត់បង់ទ័ពប្រហែល ៥០,០០០ នាក់

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទម្លាយឱ្យដឹងថា រុស្ស៊ីបានបាត់បង់ទាហានប្រហែល ៥០,០០០នាក់ក្នុងមួយខែ ដែលនេះជាការខាតបង់ខ្ពស់បំផុតសម្រាប់ទីក្រុងមូស្គូ ដោយសារតែសង្គ្រាមប្រឆាំងនឹងទីក្រុងកៀវ ។

Advertisement

បើតាមសារព័ត៌មាន NHK, លោកប្រធានាធិបតី ហ្សេលេនស្គី បានអះអាងបែបនេះ នៅក្នុងសុន្ទរកថានៅឯព្រឹត្តិការណ៍យោធាមួយ កាលពីថ្ងៃចន្ទ ។ លោកថា យោធាអ៊ុយក្រែនបានសម្លាប់ ឬធ្វើឱ្យទាហានរុស្ស៊ីរងរបួសប្រហែល ៣៥,០០០នាក់ កាលពីខែធ្នូឆ្នាំមុន ។

លោក ហ្សេលេនស្គី បន្ថែមថា ភារកិច្ចស្នូលរបស់ទាហានអ៊ុយក្រែន គឺធ្វើឱ្យរុស្ស៊ីរងការខាតបង់ទាហានឱ្យច្រើនតាមដែលអាចធ្វើបាន ពោលគឺច្រើនជាងចំនួនទាហានដែលបញ្ជូនមកប្រយុទ្ធជារៀងរាល់ខែ ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ទៀតថា ជាង៨០ភាគរយនៃគោលដៅ សត្រូវ កំពុងរងការបំផ្លាញដោយយន្តហោះដ្រូន ។ តួយ៉ាង គោលដៅជាង ៨០០.០០០កន្លែង ត្រូវបានវាយប្រហារដោយយន្តហោះដ្រូន ក្នុងពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ។

សម្រាប់ផែនការទប់ទល់សង្គ្រាមរបស់រុស្ស៊ីនាពេលអនាគត លោក ហ្សេលេនស្គី ដែលមានវ័យ៤៨ឆ្នាំរូបនេះ បានអះអាងថា អ៊ុយក្រែននឹងផ្តល់អាទិភាពលើការបង្កើនសមត្ថភាពផលិតយន្តហោះដ្រូន និងការអភិវឌ្ឍយន្តហោះដ្រូនថ្មីៗបន្ថែមទៀត ៕

សូមរម្លឹកថា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនបានឆាបឆេះឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។ គិតមកទល់ពេលនេះ ជម្លោះដ៏រុំារ៉ៃនៅអឺរ៉ុបមួយនេះ ជិតឈានដល់ឆ្នាំទី៤ហើយ ខណៈដែលកិច្ចព្រមព្រៀងសន្តិភាពផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បន្តជាប់គាំងនៅឡើយ ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា