កូរ៉េខាងជើង ត្រៀមបញ្ចេញផែនការទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ត្រៀមបញ្ចេញផែនការទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរ

កូរ៉េខាងជើង ត្រៀមបញ្ចេញផែនការទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរ

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មានគម្រោងប្រកាសពីជំហានបន្ទាប់ ក្នុងការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ និងទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ ក្នុងអំឡុងសមាជបក្សកាន់អំណាចនាពេលឆាប់ៗខាងមុខ ។

Advertisement

ផែនការនេះត្រូវបានប្រកាស ស្របពេលដែលលោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប ចូលរួមពិនិត្យមើលប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនគ្រាប់ ដែលបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៤ គ្រាប់កាលពីថ្ងៃអង្គារ ។

បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA, គ្រាប់រ៉ុក្កែតទាំងនោះ បានវាយប្រហារចំគោលដៅនៅក្នុងដែនទឹក ដែលមានចម្ងាយប្រហែល ៣៥៨ គីឡូម៉ែត្រ ។

លោក គីម ជុងអ៊ុន និយាយថា ការធ្វើតេស្តនេះ មានសារសំខាន់យ៉ាងខ្លាំង ក្នុងការបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់យើង ។

ជាមួយគ្នានេះ លោក គីម ជុងអ៊ុន សង្កត់ធ្ងន់ថា លទ្ធផល និងសារៈសំខាន់នៃការបាញ់សាកល្បងនេះ នឹងក្លាយជាប្រភពនៃការឈឺចាប់ផ្លូវចិត្ត និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងសត្រូវ ដែលប៉ុនប៉ងបង្កឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយកូរ៉េខាងជើង ។

កន្លងមក មេដឹកនាំកូរ៉េខាងជើងរូបនេះក៏ធ្លាប់បានប្រកាសប្រាប់ដល់ពិភពលោកផងដែរថា ទីក្រុងព្យុងយ៉ាងនឹងពន្លឿនជំហានឆ្ពោះទៅរកការក្លាយជាមហាអំណាចយោធាជាមួយនឹងអាវុធនុយក្លេអ៊ែរ ហើយក៏មិនច្រានចោលលទ្ធភាពប្រើប្រាស់អាវុធប្រល័យលោក ប្រឆាំងនឹងសត្រូវផងដែរ ៕

ប្រភព ៖ France24 ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា