ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ប្រាក់រង្វាន់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងបង្កើតវីដេអូខ្លីផ្សព្វផ្សាយអំពីថ្នាល verify.gov.kh និងថ្នាល go.gov.kh | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ប្រាក់រង្វាន់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងបង្កើតវីដេអូខ្លីផ្សព្វផ្សាយអំពីថ្នាល verify.gov.kh និងថ្នាល go.gov.kh

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ប្រាក់រង្វាន់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងបង្កើតវីដេអូខ្លីផ្សព្វផ្សាយអំពីថ្នាល verify.gov.kh និងថ្នាល go.gov.kh

(ភ្នំពេញ)៖ ក្នុងឱកាសពិធីជួបសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីប្រគល់ប្រាក់រង្វាន់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងបង្កើតវីដេអូខ្លីផ្សព្វផ្សាយអំពីថ្នាល verify.gov.kh និងថ្នាល go.gov.kh ដែលបានប្រកួតប្រជែងចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

Advertisement

កម្មវិធីប្រកួតប្រជែងនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីក្រុមនិស្សិតស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ សរុបមានបេក្ខភាពចូលរួមប្រកួតចំនួន ២០០នាក់ បែងចែកជា ១៦ក្រុម (ក្នុងមួយក្រុមមានសមាជិកចន្លោះពី ១០ ដល់ ១៣ នាក់) ដើម្បីប្រកួតប្រជែងបង្កើតវីដេអូ។

ជាលទ្ធផលក្រុមទាំង១៦ សម្រេចបាននូវការបង្កើតវីដេអូសរុបចំនួន ៤៩ វីដេអូ ក្នុងនោះមាន ៣៤ វីដេអូនិយាយអំពីថ្នាល verify.gov.kh និង ១៥ វីដេអូ និយាយអំពីថ្នាល go.gov.kh។ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៦ វីដេអូទាំងអស់ទទួលបានចំនួនអ្នកទស្សនាសរុបរហូតដល់ ៤,២៩៦,៣៧៧ ដង ក្នុងនោះ បណ្តាញសង្គម Facebook ទទួលបានអ្នកទស្សនាចំនួន ៣,៥៧១,៣៩៣ ដង និង TikTok ទទួលបានចំនួន ៧២៤,៩៨៤ ដង។
បន្ទាប់ពីឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់ ចំនួន ៣ក្រុម ដែលទទួលបានចំនួនអ្នកទស្សនាច្រើនជាងគេ រួមមាន៖

  • ជ័យលាភីលេខ១ ៖ ទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ១២ ០០០ ០០០ (ដប់ពីរលាន) រៀល ដែលបានទៅលើក្រុម IGLOO ទទួលបានចំនួនអ្នកទស្សនាសរុប ២,០៦ លានដង
  • ជ័យលាភីលេខ២ ៖ ទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ៨ ០០០ ០០០ (ប្រាំបីលាន) រៀល ដែលបានទៅលើក្រុម FORTUNE ទទួលបានចំនួន ១,៣៧ លានដង
  • ជ័យលាភីលេខ៣ ៖ ទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ដែលបានទៅលើក្រុម LOOP ទទួលបានចំនួន ៧១១,១០០ ដង។

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា