អ៊ីរ៉ង់ ប្រកាសត្រៀមខ្លួន ២០០ ភាគរយប្រយុទ្ធតតាំងជាមួយ អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ប្រកាសត្រៀមខ្លួន ២០០ ភាគរយប្រយុទ្ធតតាំងជាមួយ អាមេរិក

អ៊ីរ៉ង់ ប្រកាសត្រៀមខ្លួន ២០០ ភាគរយប្រយុទ្ធតតាំងជាមួយ អាមេរិក

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួន ២០០ ភាគរយដើម្បីប្រយុទ្ធតតាំងជាមួយនឹងសហរដ្ឋអាមេរិក ។ នេះបើតាមការប្រកាសរបស់លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ។

Advertisement

ការអះអាងរបស់លោក Kazem ធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមទីក្រុងតេអេរ៉ង់ ជាមួយនឹងការវាយប្រហារដ៏អាក្រក់ ជាងការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៥ ទៅទៀត ។

លោក Kazem និយាយថា ប្រសិនបើលោកប្រធានាធិបតី Donald Trump វាយប្រហារមកលើអ៊ីរ៉ង់មុន នោះអ៊ីរ៉ង់នឹងមិនស្វែងរកការសុំចរចាជាមួយអាមេរិកនោះទេ ប៉ុន្តែអាទិភាពជាចម្បងរបស់អ៊ីរ៉ង់ក៏ត្រូវត្រៀមខ្លួន ២០០ ភាគរយ ដើម្បីតតាំងជាមួយអាមេរិកផងដែរ ។

លោកបញ្ជាក់ថា ក្នុងករណីអាមេរិកចិញ្ចឹមចិត្តវាយប្រហារអ៊ីរ៉ង់នោះ អ៊ីរ៉ង់ក៏នឹងផ្តល់ការឆ្លើយតបដ៏សមស្របមួយ តាមរយៈការកំណត់គោលដៅ លើមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ ហើយអ៊ីស្រាអែល ក៏អាចទទួលរងការខាតបង់ដ៏ធ្ងន់ធ្ងរផងដែរ ។

ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកាន់តែពុះកញ្ជ្រោល បន្ទាប់ពីនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln អមដោយនាវាពិឃាតចំនួន ៣ គ្រឿងប្រដាប់ដោយមីស៊ីល Tomahawk បានទៅដល់តំបន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ ។

ជាមួយគ្នានេះ អ៊ីរ៉ង់ក៏បានព្រមានលោក Trump ម្តងហើយម្តងទៀត កុំឲ្យធ្វើដើរផ្លូវខុសឲ្យសោះ ព្រោះថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រៀមខ្លួនផ្ទុះអាវុធខ្លាំងជាងពេលណាៗទាំងអស់ ដើម្បីការពារប្រទេស ជាពិសេសអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិក និងអ៊ីស្រាអែលរងការឈឺចាប់មិនធ្លាប់មានចំពោះការឈ្លានពានណាមួយពីសត្រូវទាំងនេះ ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា