កិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែកុម្ភៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែកុម្ភៈ

កិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែកុម្ភៈ

ភ្នំពេញ៖ កិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ នៅវិមាន៧មករា។ ជំនួបកំពូលរបស់គណបក្សទាំងបី គឺគណបក្សប្រជាជនកម្ពុជា ដឹកណាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន , គណបក្សកុម្មុយនីស្តវៀតណាម ដឹកនាំឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយឯកឧត្តមបណ្ឌិត ផងលូន ស៊ីសុលីត អគ្គលេខាធិការមជ្ឈិមគណបក្សប្រជាជនបដិវត្តន៍ឡាវ។

Advertisement

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះថា នៅថ្ងៃទី៦ ខែកុម្ភៈខាងមុខនេះ គឺជាជំនួបកំពូលរបស់គណបក្សទាំងបីប្រចាំឆ្នាំ ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សទាំងបី នៃកម្ពុជា វៀតណាម ឡាវ នឹងជួបជុំគ្នានៅវិមាន៧មករា ដែលជាការប្រជុំប្រចាំឆ្នាំ។ ការប្រជុំប្រចាំឆ្នាំនេះ គណបក្សទាំងបី នឹងជជែកគ្នាទៅលើកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងគណបក្សផង ហើយក៏រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលផងដែរ ហើយសុទ្ធតែជាឥស្សរជនកំពូលៗរបស់គណបក្សអញ្ជើញចូលរួមនៅក្នុងកម្មវិធីនាពេលខាងមុខនេះ។

សូមជម្រាបថា តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តមបណ្ឌិត ផងលូន ស៊ីសុលីត អគ្គលេខាធិការមជ្ឈិមគណបក្សប្រជាជនបដិវត្តន៍ឡាវ នឹងអញ្ជើញមកបំពេញទស្សកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា