អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក រុស្ស៊ី ស្លាប់ពីឡុត ២ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក រុស្ស៊ី ស្លាប់ពីឡុត ២ នាក់

អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក រុស្ស៊ី ស្លាប់ពីឡុត ២ នាក់

កៀវ ៖ អ៊ុយក្រែនបានអះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក Su-34 របស់រុស្ស៊ីមួយគ្រឿង នៅលើសមុទ្រខ្មៅក្បែរកោះពស់ បណ្តាលឱ្យពីឡុតចំនួនពីរនាក់បាត់បង់ជីវិត ខណៈដែលប្រភពពីរុស្ស៊ីក៏បានទទួលស្គាល់ផងដែរ ។

Advertisement

បើតាមប្រភពព័ត៌មានបើកចំហមួយចំនួនរបស់រុស្ស៊ី និងអ៊ុយក្រែន, យន្តហោះ Su-34 នេះ ទំនងជាត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស Patriot ដែលផ្គត់ផ្គង់ដោយលោកខាងលិច ។

យោងតាមសារព័ត៌មាន defence blog ចេញផ្សាយថ្ងៃទី២៨ ខែមករា, ហេតុការណ៍នេះ បានធ្វើឱ្យប្រទេសរុស្ស៊ីខាតបង់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក Su-34 យ៉ាងហោចណាស់ចំនួន ៤០គ្រឿង ចាប់តាំងពីទីក្រុងមូស្គូចូលលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។

យន្តហោះ Su-34 ទាំងនេះ ជាយន្តហោះចម្បាំងវាយប្រហារដែលរុស្ស៊ីប្រើប្រាស់ច្រើនបំផុត ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ។ យន្តហោះ Su-34 ដែលផលិតឡើងដោយក្រុមហ៊ុន Sukhoi មានតម្លៃចន្លោះពី ៤០ទៅ៥០លានដុល្លារក្នុងមួយគ្រឿង ។

គួរបញ្ជាក់ថា Su-34 គឺជាយន្តហោះចម្បាំងទម្លាក់គ្រាប់បែកមានល្បឿនលឿនជាងសំឡេង ដែលមានម៉ាស៊ីនចំនួនពីរ និងត្រូវបានរចនាឡើងបំពាក់ដោយគ្រាប់បែកនាំផ្លូវ មីស៊ីលបញ្ជា និងអាវុធប្រឆាំងនាវា ។

រុស្ស៊ីបានពឹងផ្អែកលើយន្តហោះ Su-34 នេះ សម្រាប់ការវាយប្រហារចម្ងាយឆ្ងាយលើទីក្រុងនានារបស់អ៊ុយក្រែន ជាពិសេសការទម្លាក់គ្រាប់បែកនៅសមរភូមិជួរមុខ និងប្រតិបត្តិការវាយលុកពីលើសមុទ្រខ្មៅ ៕

ប្រភព ៖ defence blog ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា