អាមេរិក អនុម័តលក់សព្វាវុធខ្នាតយក្សទៅឱ្យ អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក អនុម័តលក់សព្វាវុធខ្នាតយក្សទៅឱ្យ អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត

អាមេរិក អនុម័តលក់សព្វាវុធខ្នាតយក្សទៅឱ្យ អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក នៅថ្ងៃសៅរនេះ បានបើកភ្លើងបៃតងលក់គ្រឿងសព្វាវុធយោធាដ៏ធំបំផុត ដែលមានតម្លៃរាប់ពាន់លានដុល្លារទៅឱ្យប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ចំពេលមានភាពតានតឹងខ្លាំងជាមួយអ៊ីរ៉ង់ ។

Advertisement

បើតាមសារព័ត៌មាន The Straits Times, ការលក់គ្រឿងសព្វាវុធទៅសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ានេះ មានតម្លៃសរុបទាំងអស់ ១៥,៦៧ពាន់លានដុល្លារ ក្នុងនោះអ៊ីស្រាអែលទិញអាវុធសរុបតម្លៃ ៦,៦៧ពាន់លានដុល្លារ និងអារ៉ាប៊ីសាអូឌីតទិញអាវុធសរុបតម្លៃ ៩ពាន់លានដុល្លារ ។

ក្រសួងការបរទេសអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការលក់អាវុធនេះ នឹងជួយការពារកម្លាំងជើងគោករបស់អារ៉ាប៊ីសាអូឌីត អាមេរិក និងសម្ព័ន្ធមិត្តជិតខាង ក៏ដូចជាកែប្រែការរួមចំណែកក្នុងកិច្ចការពារសន្តិភាពរបស់អារ៉ាប៊ីសាអូឌីតយ៉ាងខ្លាំងក្លា ។

ជាមួយគ្នានេះ អាមេរិកក៏ប្តេជ្ញាចិត្តគាំទ្រដល់សន្តិសុខរបស់អ៊ីស្រាអែល ពីព្រោះវាជាផលប្រយោជន៍ជាតិរបស់អាមេរិកយ៉ាងសំខាន់ ក្នុងការជួយអ៊ីស្រាអែល ដើម្បីអភិវឌ្ឍ និងរក្សាសម្ថភាពការពារខ្លួនដ៏ខ្លាំង ។

ស្ថិតក្រោមកញ្ចប់លក់សព្វាវុធខ្នាតយក្សនេះ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងលក់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ៧៣០គ្រាប់ និងគ្រឿងយុទ្ធភណ្ឌផ្សេងទៀតទៅអារ៉ាប៊ីសាអូឌីត ។

រីឯអ៊ីស្រាអែលវិញ អាមេរិកនឹងលក់ឧទ្ធម្ភាគចក្រយោធាប្រភេទ Apache ចំនួន៣០គ្រឿង អាវុធ និងគ្រឿងយុទ្ធភណ្ឌផ្សេងៗ បូករួមជាមួយយានយន្តចម្បាំងធនស្រាលដល់ទៅ ៣,២៥០គ្រឿង ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា