ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង “ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Digital Divide Data-DDD)” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង “ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Digital Divide Data-DDD)”

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង “ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Digital Divide Data-DDD)”

ភ្នំពេញ៖ រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង “ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Digital Divide Data-DDD)” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក Jeremy Hockenstein ប្រធានក្រុមប្រឹក្សាភិបាល លោក Sameer Raina នាយកប្រតិបត្តិ នៃអង្គការ DDD ថ្នាក់ដឹកនាំ ក.ប.ទ. ភ្ញៀវជាតិ អន្តរជាតិ បុគ្គលិក និងអតីតបុគ្គលិក នៃអង្គការ DDD សរុបប្រមាណ ១២០០ នាក់ នៅអគារសាលកោះពេជ្រ។

Advertisement

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ DDD ក្នុងបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ជាពិសេសផ្នែកទិន្នន័យដែលគិតមកដល់ពេលនេះ បុគ្គលិក និងអតីតបុគ្គលិករបស់អង្គការ DDD ចូលរួមយ៉ាងសកម្មក្នុងទីផ្សារការងារលើជំនាញនេះ ទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថារាជរដ្ឋាភិបាលដែលមាន ក.ប.ទ. ជាសេនាធិការ តែងតែផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថលនិងការកសាងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល គឺជាឃ្នាស់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើជាគំរូក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងប្រតិបត្តិការផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋនិងវិស័យឯកជន។ លើសពីនេះ រាជរដ្ឋាភិបាល បានផ្តោតលើអាទិភាពចម្បងចំនួន ៣ រួមមាន (១) ការអភិវឌ្ឍនិងការប្រើប្រាស់ថ្នាលរដ្ឋាភិបាលឌីជីថល (២) ការរៀបចំច្បាប់និងគោលនយោបាយ និង (៣) ការអភិវឌ្ឍមូលធនមនុស្សឌីជីថលនិងការលើកស្ទួយអក្ខរកម្មឌីជីថល។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ អង្គការ DDD បន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលធានធានមនុស្សលើផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកដល់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាប្រកបដោយភាពរស់រវើក៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា