សេដ្ឋកិច្ចតៃវ៉ាន់ស្ទុះឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ១៥ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេដ្ឋកិច្ចតៃវ៉ាន់ស្ទុះឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ១៥ ឆ្នាំ

សេដ្ឋកិច្ចតៃវ៉ាន់ស្ទុះឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ១៥ ឆ្នាំ

តៃប៉ិ ៖ កំណើនសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ក្នុងឆ្នាំ ២០២៥ បានស្ទុះឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១៥ឆ្នាំ រហូតដល់ ៨,៦ភាគរយ ។

Advertisement

បើតាមសារព័ត៌មាន NHK ចេញផ្សាយថ្ងៃទី៣០ ខែមករា, កត្តាចម្បងនៅពីក្រោយកំណើននេះ គឺការកើនឡើងខ្លាំងការនាំចេញឧបករណ៍អេឡិចត្រូនិក និងផលិតផលផ្សេងៗទៀត ដែលជំរុញដោយកំណើនតម្រូវការផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែច្រើន ។

តួយ៉ាង ការនាំចេញសរុបទៅកាន់អាមេរិកបានឈានដល់កម្រិតខ្ពស់បំផុត ដល់ទៅ ៧៨ភាគរយ កើនលើសពីប្រទេសចិន ខណៈដែលការប្រើប្រាស់ឯកជនក៏មានភាពរឹងមាំ និងរួមចំណែកដល់កំណើនស្ថិរភាពផងដែរ ។

យោងតាមសារព័ត៌មាន AP, តៃវ៉ាន់ គឺជាក្រុមហ៊ុនមេផលិតបន្ទះឈីប AI និងបន្ទះឈីបកុំព្យូទ័រ ព្រមទាំងឧបករណ៍អេឡិចត្រូនិកសំខាន់ៗផ្សេងទៀត ។

ជាក់ស្តែង ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ គឺជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុតរបស់ពិភពលោក ហើយអតិថិជនសំខាន់របស់ខ្លួន គឺក្រុមហ៊ុន Nvidia និង Foxconn ។

យោងតាមការប៉ាន់ស្មានរបស់ធនាគារ Deutsche Bank របស់អាល្លឺម៉ង់, សេដ្ឋកិច្ចរបស់តៃវ៉ាន់នឹងកើនឡើងដល់ ៤,៨% ក្នុងឆ្នាំ ២០២៦នេះ ៕

ប្រភព ៖ NHK និង AP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា